កីឡា
Tawanchai និង Saemapetch មានទំនាក់ទំនងពិសេសមួយ ប៉ុន្តែ ឡើងសង្វៀនវ៉ៃគ្នាសិន
Saemapetch Fairtex និង Tawanchai PK.Saenchai Muaythaigym មានទំនាក់ទំនងជិតស្និទ្ធដូចបងប្អូន ប៉ុន្តែ ត្រូវព្រលះគ្នា ១៥ នាទីសិនពេលឡើងសង្វៀន។

តារាមួយថៃទាំងពីរនឹងជួបគ្នាក្នុងនាមគូសំខាន់នៅសង្វៀន ONE: HEAVY HITTERS នាថ្ងៃសុក្រទី ១៤ ខែ មករា នេះ នៅកីឡដ្ឋាន Singapore Indoor Stadium ហើយពួកគេត្រៀមខ្លួនប្រកួតឲ្យល្អមើលបំផុតរហូតដល់ស្នូរជួងបានបញ្ចប់។
Tawanchai បានថ្លែងថា៖«យើងមិនអាចគេចវេះការប្រកួតនេះទេ។ ពេលនេះ ជាឱកាសដែលនាំឲ្យពួកយើងជួបគ្នា។ ខ្ញុំមានអារម្មណ៍ថា វាគ្រាន់តែកីឡា។ យើងនឹងឡើងវ៉ៃគ្នានៅលើសង្វៀន និង ឱបគ្នាទៅវិញទៅមក ពេលកិច្ចការរបស់យើងត្រូវបានបញ្ចប់។ យើងជាបងប្អូននឹងគ្នា»។


ចំពោះរឿងនេះ Saemapetch ក៏យល់ស្របដូចគ្នា បែបនេះ៖«[ការប្រកួតគ្នា] មិនអាចគេចវេះបាន។ យើងនឹងធ្វើឲ្យល្អបំផុតក្នុងនាមកីឡាករ»។ ទោះអ្នកទាំងពីរហ្វឹកហាត់ខុសគ្នានៅប្រទេសថៃ ពោល Saemapetch ហ្វឹកហាត់នៅក្លិប Fairtex Gym ក្រុងផាត់តាយ៉ា ហើយ Tawanchai ហាត់នៅ PK.Saenchai Muaythaigym នាក្រុងបាងកក។ ប៉ុន្តែពួកគេក្លាយជាមិត្តភ័ក្ដិដោយសារមានប្រវត្តិហ្វឹកហាត់មួយថៃដូចគ្នា។
ត្រឹមវ័យ ២៧ ឆ្នាំ Saemapetch គឺជាកីឡាករមានបទពិសោធន៍ខ្លាំងក្នុងចំណោមកីឡាករផ្សេងៗប្រចាំសង្វៀន ONE Super Series ខណៈកីឡាករវ័យ ២២ ឆ្នាំដែលជាមិត្តរួមជាតិកំពុងលេចធ្លោនៅសង្វៀនលំដាប់ពិភពលោក។ ដោយឃើញបែបនេះ សិស្សគុនក្លិប Fairtex ក៏បានផ្ដល់យោបល់ដល់តារាកំពុងរះរូបនេះ។ «Tawanchai ត្រូវចេញទៅប្រកួតនៅបរទេសលើកដំបូង។ គេមិនទាន់សុំានឹងកន្លែងថ្មី និង បទបញ្ជាប្រកួតថ្មី។ ទោះបីរូបគេហ្វឹកហាត់ជាមួយគ្នា ក៏នៅមានបញ្ហាខ្លះខាងទំនាក់ទំនង»។ Saemapetch បានថ្លែងបែបនេះ។ «ទោះយើងជាគូប្រកួតក្នុងទម្ងន់ជាមួយ ខ្ញុំមិនផ្ដោតខ្លាំងលើវាពេកទេ។ ខ្ញុំរីករាយក្នុងការជួយរូបគេក្នុងនាមជារៀមច្បង។ ខ្ញុំមានអារម្មណ៍ថា យើងជាគ្រួសារមួយថៃ។ យើងត្រូវជួយគ្នាទៅវិញទៅមក»។ Tawanchai ដឹងគុណចំពោះពាក្យពេចន៍ល្អៗរបស់មិត្តរួមជាតិ និងជួយឲ្យកាន់តែមានកម្រិតខ្ពស់។

កីឡាកររូបនេះបញ្ជាក់ថា៖« ខ្ញុំជាអ្នកចំណូលថ្មីនៅ ONE ហើយមានរឿងជាច្រើនដែលខ្ញុំមិនដឹង។ ដូច្នេះខ្ញុំបានសាកសួរគាត់ និង ការរៀបចំខ្លួនផងដែរ ។ Saemapetch ចិត្តល្អចំពោះខ្ញុំ និងផ្ដល់ឲ្យខ្ញុំនូវដំបូន្មានដ៏មានប្រយោជន៍»។

ក្នុងការប្រកួតថ្ងៃសុក្រនេះ ទំនាក់ទំនងស្អិតល្មួតនឹងត្រូវដាក់ចុះរយៈពេល ១៥ នាទីដើម្បីប្រកួតគ្នា ក្នុងដំណើរស្វែងរកចំណាត់ថ្នាក់មួយថ្ងៃទម្ងន់ bantamweight ។ Saemapetch បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងទម្ងន់នេះ ហើយគេក៏ចង់រក្សាតំណែងនេះដែរ។ ប៉ុន្តែ ទោះលទ្ធផលបែបណាក៏ទំនាក់ទំនងមិនបែកបាក់នោះទេ។ Tawanchai សង្កត់ធ្ងន់ថា៖«យើងបានជជែកគ្នាអំពី [ការប្រកួតជាមួយគ្នា។ ខ្ញុំនិយាយទៅកាន់គាត់ថា វាមិនបញ្ហាទេបង។ បើសិនយើងជួបគ្នានៅលើសង្វៀន យើងត្រូវធ្វើការងាររបស់យើង។ តែបើនៅក្រៅសង្វៀន យើងគឺជាបងប្អូន»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


