Connect with us

កីឡា

វីដេអូស្តែងៗ កីឡាករបាល់ទាត់ថៃ ប្រើទម្រង់លេងវាយកែង ដេរ២៤ថ្នេរ

បានផុស

នៅ

កីឡាករ​បាល់ទាត់ជនជាតិ​ថៃ​ម្នាក់ ​ត្រូវ​បាន​ក្លិប​បណ្ដេញ​ចេញ​បន្ទាប់​ពី ប្រើក្បាច់ប្រដាល់ Muay Thai វាយគូប្រជែងលើទីលាន។

This image has an empty alt attribute; its file name is resize.webp

ក្លិប Bangkok FC បាន​បញ្ចប់​កុងត្រា​កីឡាករ Aitsaret Noichaiboon បន្ទាប់ពី​រូបគេ​បាន​វាយ​ទៅលើកីឡាករ Supasan Ruangsuphanimit របស់ក្លិប North Bangkok University FC អំឡុង​ការ​ប្រកួត​ក្នុង​លីគលំដាប់​ទី ៣ នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃអាទិត្យទី១៣ខែមីនា។

បន្ទាប់​ពី​ត្រូវ Ruangsuphanimit ទាត់​ជើងនៅចុងម៉ោង កីឡាករ Noichaiboon បាន​បញ្ចេញ​ប្រតិកម្ម​​ខឹង​សម្បា ហើយ​​វាយ​កែង​ទៅ​លើ​មុខ​គូប្រកួត បណ្តាលឲ្យដេរ២៤ថ្នេរ។

This image has an empty alt attribute; its file name is 14322_elbow2_twitter.jpg

Noichaiboon ត្រូវ​បាន​អាជ្ញាកណ្តាល​បណ្ដេញ​ចេញពីការប្រកួត​ភ្លាមៗ ខណៈ ​Ruangsuphanimit ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​ការ​វាយ​ប្រហារ។

ចង់ដឹងថាហេតុការណ៍នោះយ៉ាងណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sport Bible

ចុចអាន៖ តារា​​ជិះ​ស្គី​ Chernousov​ បង្ហោះ​​រូប​​ថត​​ជា​​មួយលោក​​ ពូទីន​ បង្ហាញ​​«សារ​​សន្តិភាព»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម