កីឡា
បែកធ្លាយរូប អាវរដូវកាលថ្មីរបស់ក្លិប Man Utd អ្នកគាំទ្រសរសើរមិនដាច់ពីមាត់!
អ្នកគាំទ្រក្លិបបិសាចក្រហម Manchester United បានសរសើរមិនដាច់ពីមាត់ចំពោះអាវបែកធ្លាយរបស់ក្លិបពួកគេសម្រាប់រដូវកាល ២០២២/២០២៣ ដែលមានលក្ខណៈពិសេសបែបអតីតកាល។

រូបភាពបែកធ្លាយជាច្រើនសន្លឹក ត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប៉ុន្តែគេហទំព័រឈុតសម្លៀកបំពាក់ដែលគួរឲ្យទុកចិត្ត Footy Headlines ឥឡូវនេះ បានចេញការបញ្ជាក់ច្បាស់ៗ។
ក្លិបបិសាចក្រហមសង្ឃឹមថា រដូវកាលក្រោយពួកគេនឹងអាចស្តារមុខមាត់ឡើងវិញ បន្ទាប់ពីស៊ូទ្រាំនឹងការធ្លាក់ចុះដុនដាបចាប់តាំងពីគ្រូតា Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣មក។

អាវនេះមានពណ៌ក្រហមចាស់បន្តិច បើធៀបនឹងអាវរដូវកាលនេះ ហើយមានឆ្នូត Adidas ពណ៌ខ្មៅ មិនមែនពណ៌ស។
អ្វីដែលប្លែកខ្លាំងនោះគឺត្រង់ កអាវ ដែលមានការរចនាបែបស្រួចៗពណ៌ក្រហម និងខ្មៅ ដូចអតីតកាល ស្រដៀងនឹងឈុតរដូវកាលឆ្នាំ១៩៩៤។

ចំណែកឯ Logo របស់ក្លិប ត្រូវបានដាក់នៅលើខែលពណ៌ក្រហម ជាជាងដាក់ដោយផ្ទាល់ទៅលើអាវ ដែលធ្វើឲ្យ Logo កាន់តែមានភាពលេចធ្លោ។
ហ្វេនៗបិសាចក្រហម ពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអាវលេចធ្លាយនេះ ដោយអ្នកគាំទ្រម្នាក់បានសរសេរថា “បែបបុរាណអ៊ីចឹង នឹងលក់ដាច់គ្មានសល់ទេ”។ អ្នកគាំទ្រម្នាក់ទៀតបន្ថែមថា “កអាវ ពិតជារចនាបានល្អណាស់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ផ្ទុះកូវីដក្នុងក្លិប Man Utd ឆ្លងកីឡាករ និងបុគ្គលិកច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


