កីឡា
គ្រូ U-23 ឡាវ ថាក្រុមខ្លួនចាញ់កម្ពុជានៅស៊ីហ្គេម ដោយសារបញ្ហាកម្លាំង
លោក Michael Weiss គ្រូបង្វឹកនៃក្រុមជម្រើសជាតិ U-23 ឡាវ បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យក្រុមលោកចាញ់ U-23 កម្ពុជា ក្នុងជំនួបទី២ ប្រចាំពូល B ស៊ីហ្គេម លើកទី ៣១ នៅវៀតណាម កាលពីល្ងាចថ្ងៃទី ០៩ ខែឧសភា ម្សិលមិញ គឺដោយសារបញ្ហាកម្លាំង។

និយាយដូច្នេះ គឺនៅក្រោយចប់ការប្រកួតជាមួយ U-23 កម្ពុជា ដែល U-23 ឡាវបានរងបរាជ័យ ៤-១ ក្នុងប្រកួតទី ២ ប្រចាំពូល និងទើបតែប្រកួតរួចជាមួយ សិង្ហបុរី ខណៈប្រកួតនេះគឺជាប្រកួតដំបូងរបស់កម្ពុជា។
គ្រូបង្វឹក Michael Weiss បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា៖ “នេះជាលទ្ធផលដ៏សោកសៅណាស់។ យើងមានបញ្ហាក្នុងការប្រកួត និងបង្កើតកំហុសជាច្រើនក្នុងតង់ទី ១។ នៅតង់ទី ២ កីឡាកររបស់ខ្ញុំលេងបានប្រសើរជាងមុន ប៉ុន្តែខកខានឱកាសជាច្រើន ប៉ុន្តែការស្ដារកាយសម្បទារបស់កីឡាករយើងមិនទាន់ត្រលប់មកវិញនៅឡើយទេ។ ដោយសារតែការប្រកួតមានភាពមមាញឹកពេក ជាពិសេសបន្ទាប់ពីការប្រកួតដ៏តានតឹងជាមួយក្រុម U-23 សិង្ហបុរី។»
កម្ពុជា បានសម្រាកនៅប្រកួតដំបូង ដោយទើបតែចាប់ផ្ដើមប្រកួតថ្ងៃទី០៩ ខណៈក្រុមរួមពូលរួមមាន ថៃ, ឡាវ, សិង្ហបុរី និងម៉ាឡេស៊ី បានបង្ហាញសមត្ថភាព និងត្រូវបានតាមដានដោយគ្រូកម្ពុជាផងដែរ យ៉ាងណាមិញលោក Ryu Hirose គ្រូបង្វឹក U-23 កម្ពុជា ក៏បានមានយោបល់អំពីរឿងនេះផងដែរ។

«ការដែលអាចចាប់ផ្តើមការប្រកួតយឺតជាងក្រុមផ្សេងទៀតក្នុងពូល B គឺជាអត្ថប្រយោជន៍សម្រាប់យើង ក្នុងការមានឱកាសសង្កេតមើលក្រុមបានច្រើនជាងនេះ។ យ៉ាងណាមិញ វាមិនមែនជាអ្វីដែលកំណត់ទម្រង់លេងដែលយើងបានកសាងឡើងមកនោះទេ»។ នេះជាការលើកឡើងរបស់លោក Ryu Hirose។
ជុំវិញជ័យជម្នះវិញគ្រូបង្វឹកវ័យ ៦៦ ឆ្នាំ រូបនេះបាននិយាយដូច្នេះថា៖ «យើងរីករាយជាមួយនឹងជ័យជម្នះ ហើយក៏ភ្ញាក់ផ្អើលផងដែរ ដែលបានឈ្នះជាមួយនឹងគ្រាប់បាល់ដ៏ច្រើនបែបនេះ។ ប៉ុន្តែនៅក្នុងបាល់ទាត់នៅពេលដែលកីឡាកររបស់អ្នកលេងបានល្អ ការរកគ្រាប់បាល់គឺប្រាកដជាអាចធ្វើទៅបាន។ ខ្ញុំសង្ឃឹមថាកីឡាករ U-23 កម្ពុជា នឹងបន្តរក្សាទម្រង់ដ៏គួរឲ្យចាប់អារម្មណ៍នេះសម្រាប់ការប្រកួតនាពេលខាងមុខ»។
គួរបញ្ជាក់ថា ជ័យជម្នះនេះ បានធ្វើឱ្យ U-23 កម្ពុជា ឈរនៅលេខ ២ ក្នុងពូលមាន ៣ពិន្ទុ ហើយនៅប្រកួតបន្ទាប់ត្រូវជួប សិង្ហបុរី នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នៅកីឡដ្ឋាន Thien Truong វេលាម៉ោង ៤:០០រសៀលដដែល៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


