កីឡា
ឈឿង ល្វៃ កីឡាករឃីកបុកស៊ីងកម្ពុជាចុងក្រោយ ឡើងទៅប្រជែងមេដាយមាសស៊ីហ្គេម២០២២
កីឡាករឃីកបុកស៊ីងកម្ពុជា ១រូបចុងក្រោយ ឈឿង ល្វៃ បានឱកាសឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ។

ឈឿង ល្វៃ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រប្រជែងមេដាយមាស បន្ទាប់ពីឈ្នះកីឡាករហ្វីលីពីន Antonio Honorio Ban Ario ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់វិញ្ញាសាទម្ងន់ ៧១គីឡូក្រាម។
ដូច្នេះបានសេចក្ដីថា ឈឿង ល្វៃ ក្លាយជាកីឡាករកម្ពុជា ទី៤ បានឡើងវគ្គផ្តាច់ព្រ័ត្រ ដណ្ដើមមេដាយមាស បន្ទាប់ពីកីឡាករ ៣រូបទៀតរួមមាន ទូច រ៉ាឆាន់, កាន់ ម៉េងហុង, លន់ បញ្ញា ធ្វើបានកាលពីម្សិលមិញ។
ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស លើប្រភេទកីឡាឃីកបុកស៊ីង គឺនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ខាងមុខ។ បែបណាក៏ដោយបច្ចុប្បន្នកម្ពុជា មានមេដាយប្រាក់ក្នុងដៃ ៤គ្រឿងជាបណ្ដោះអាសន្នរួចជាស្រេចហើយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


