កីឡា
សហព័ន្ធបាល់ទះត្រៀមប្រកួតពានសម្តេចតេជោ ក្រោយចប់ពានសម្តេចក្រឡាហោម
សហព័ន្ធកីឡាបាល់ទះកម្ពុជាត្រៀមរៀបចំការប្រកួតបាល់ទះពានរង្វាន់សម្តេចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរៀបចំការប្រកួតពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ប្រកបដោយជោគជ័យ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នឹងបន្តធ្វើរាល់ឆ្នាំខាងមុខទៀត ខណៈក្រុមខ្លាំងត្រឹមវគ្គ៨ក្រុមចុងក្រោយ និងក្រុមខ្លាំងផ្សេងទៀត ត្រូវបន្តប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ខាងមុខទៀត។
ឯកឧត្តម នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកថា ការប្រកួតក្នុងពានរង្វាន់សម្តេចក្រឡាហោម នេះជាការផ្តល់បច្ចេកទេស និងបទពិសោធ ដ៏ល្អមួយសម្រាប់ក្រុមនានាមកពីតាមបណ្តារាជធានី-ខេត្ត។ ឯកឧត្តមបានកោតសរសើរដល់មន្ត្រីសហព័ន្ធ គណៈកម្មការរៀបចំការប្រកួត ក្រុមចូលរួមប្រកួត អ្នកឧបត្ថម្ភនានា ដែលជំរុញឱ្យការប្រកួតនេះដំណើរការទៅដោយជោគជ័យ។
ឯកឧត្តម នេត សាវឿនមានប្រសាសន៍ថា ៖«សូមក្រុមទាំងអស់កែប្រែកំហុសបច្ចេកទេស របស់ខ្លួនឱ្យបានល្អដើម្បីត្រៀមការប្រកួតក្នុងពានរង្វាន់កម្រិតខ្ពស់មួយទៀត គឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចុងឆ្នាំនេះ។ ក្រុមដែលឈ្នះជ័យលាភីត្រូវខិតខំហ្វឹកហាត់ថែមទៀត ដើម្បីប្រជែងឱកាសលើឆាកអន្តរជាតិនាពេលខាងមុខ ព្រោះថា ប្រទេសក្នុងតំបន់យើងមួយចំនួនគេមិនសប្បាយចិត្តទេពេលឃើញយើងរីកចម្រើន។ ចំណែកក្រុមដែលមិនបានជ័យលាភីសូមកុំបោះបង់ហើយខិតខំប្រឹងប្រែងថែមទៀត មិនមែនចាញ់ហើយយើងរំសាយក្រុមចោលនោះទេ។ សូមគណៈកម្មការរៀបចំការប្រកួតនិងមន្រ្តីសហព័ន្ធតាមដានរឿងនេះផង»។
ក្រុមបាល់ទះវិសាខា B បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ដោយលទ្ធផល ៣សិតទល់២សិតក្នុងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។
ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ នេះមានក្រុមចូលរួមចំនួន ២១ ដោយបែងចែកជា៤ពូលផ្សេងគ្នា ដោយចាប់ដំណើរការប្រកួតពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២។

ក្នុងនាមជាម្ចាស់ជើងឯកក្រុមបាល់ទះវិសាខា B ទទួលបានពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិការ៥០០០ដុល្លារអាមេរិក ហើយក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា ៣០០០ដុល្លារ ក្រុមលេខ៣សមាគមកីឡាបាល់ទះខេត្តសៀមរាប ទទួលបានមេដាយសំរឹទ្ធិម្នាក់១ អមដោយថវិការ ២០០០ដុល្លារ និងលេខ៤ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ទទួលបានថវិកាលើកទឹកចិត្ត ១០០០ដុល្លារ។
សម្រាប់ពានរង្វាន់ឯកត្តជនវិញកីឡាករម្នាក់ៗទទួលបានពានរង្វាន់ម្នាក់១ អមដោយថវិកាលើកទឹកចិត្ត២០០ដុល្លារ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


