កីឡា
កីឡាការិនីជនពិការឈ្នះមេដាយមាស៥ក្នុងចំណោម៧គ្រឿងនៅអាស៊ានប៉ារ៉ាហ្គេមឆ្នាំនេះ
អត្តពលិកជនមានពិការភាពកម្ពុជាឈ្នះបានមេដាយ២៨គ្រឿងក្នុងនោះមាស៧ ប្រាក់១០ និងសំរឹទ្ធ១១ ហើយឈរលេខរៀងទី៧ ក្នុងចំណោម ១១ប្រទេសចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ីកាលពីពេលថ្មីៗនេះ។

កម្ពុជាបានបញ្ជូនកីឡា១១ប្រភេទចូលរួមប្រកួត ក្នុងនោះមាន៧ប្រភេទកីឡាគឺ អត្តពលកម្ម, ហែលទឹក, អុកអន្តរជាតិ, ប៊ូស្យា, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុ និងបាល់បោះអង្គុយលើរទេះ បានឈ្នះមេដាយ ខណៈ៤ប្រភេទទៀតតគឺ វាយសី លើកទម្ងន់ បាល់បោះពិការភ្នែក និងបាល់ទាត់ចលករខួរក្បាលមិនទទួលបានមេដាយទេ។
បើនិយាយពីមេដាយមាសទាំង៧គ្រឿងរបស់អត្តពលិកជនមានពិការភាពកម្ពុជាឈ្នះ កត់សំគាល់ឃើញថា កីឡាការិនីរកបានច្រើនជាងបុរសគឺ កីឡាការិនីរកបាន៥គ្រឿង និងកីឡាកររកបាន២គ្រឿង។
ម្ចាស់មេដាយមាសទាំង៧គ្រឿង
១- កីឡាការិនី អាន ស៊ីណែត, ឡាក់ សាវរី, ស៊ឹម ដា, សាន រដ្ឋា និង ដួង ច័ន្ទរក្សា ឈ្នះមេដាយមាសបាល់បោះជិះរទេះ វិញ្ញាសានារី ៣ទល់៣។
២- កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាសលោតចម្ងាយ
៣- កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស រត់ចម្ងាយ៤០០ម៉ែត្រ
៤- កីឡាការិនី សន សាស ឈ្នះមេដាយមាស កីឡាប៊ូស្យា វិញ្ញាសាឯកត្តជន
៥- កីឡាការិនី ងួន រតនា ឈ្នះមេដាយមាស រត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទ។
៦- កីឡាករ តង់ រ៉ាវី, អឿន ណុត, យ៉ុន ក្រឹម, ញូញ សុខ, អ៊ូ ផល្លា, អ៊ីង ភីរៀម, ណៃ ការ, ស្រៀង លាប, ស្រៀង សុខណា, ពូន ឌីណា, ម៉ន យ៉ារ៉ាញ់ និង កៅ ហឿន ឈ្នះមេដាយមាសបាល់ទះអង្គុយ។
៧- កីឡាករ វ៉ាន វ៉ុន, ឈុប ពន់, ហៀ ហុក និង ហេង សាវឿន ឈ្នះមេដាយមាស វិញ្ញាសាប្រណាំងរទេះបណ្ដាក់ ១០០ម៉ែត្រ ៤x៤៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ