កីឡា
ជម្រើសជាតិកម្ពុជាស្ថិតនៅ Pot ទី៤ ចាប់ពូលពានជើងឯកអាស៊ាន (AFF Cup)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងស្ថិតនៅប្រអប់ទី៤ នៃការចាប់ពូលពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (AFF Mitsubishi Electric Cup 2022) ឬគេស្គាល់ពីមុនមកថា AFF Suzuki Cup ដែលគ្រោងធ្វើពិធីចាប់ពូលនៃសប្ដាហ៍ក្រោយ ថ្ងៃទី៣០ ខែសីហា នាទីក្រុងបាងកក ប្រទេសថៃ។

AFF Mitsubishi Electric Cup 2022 នឹងឃើញក្រុមដែលមានសមត្ថភាពចំនួន១០ ប្រកួតប្រជែងដណ្តើមពានដែលគ្រប់គ្នាចង់បានបំផុតនៅក្នុងបាល់ទាត់អាស៊ាន។ ចូលដល់ការប្រកួតលើកទី១៤ របស់ខ្លួន ការប្រកួតនៅឆ្នាំនេះ នឹងត្រលប់មកលេងទម្រង់ (ក្នុងដី និងក្រៅដី) ពេញលេញវិញផងដែរ បន្ទាប់ពីលើកចុងក្រោយពុំត្រូវបានប្រើរូបមន្តនេះដោយសារវិបត្តកូវីដ-១៩។

កម្ពុជាស្ថិតនៅប្រអប់ទី៤ ដោយអាស្រ័យលើសមិទ្ធផល ២លើកចុងក្រោយ (២០១៨, ២០២០ លើកមកលេងចុងឆ្នាំ២០២១) ឈរនៅលេខ ៤ ក្នុងពូល។ ដោយឡែកប្រអប់ ៥ ទៀតរួមមាន ប្រអប់ទី១ វៀតណាម, ថៃ។ ប្រអប់ទី២ ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី។ ប្រអប់ទី៣ ហ្វីលីពីន, សិង្ហបុរី។ ប្រអប់ទី៤ កម្ពុជា, មីយ៉ាន់ម៉ា និងប្រអប់ទី៥ ឡាវ បូករួមជាមួយក្រុមឈ្នះវគ្គជម្រុះរវាង ទីម័រខាងកើត ឬក៏ ព្រុយណេ។
ចំពោះការចាប់ឆ្នោតជាផ្លូវការ នឹងបែងចែកជា ២ ពូល ក្នុងមួយពូលមាន ៥ក្រុម ដោយក្រុមនីមួយៗលេង ២ប្រកួតក្នុងដី និង២ប្រកួតក្រៅដី។
បន្ទាប់មកក្រុមកំពូលទាំងពីរ នៃពូលនីមួយៗនឹងឈានទៅវគ្គជម្រុះចាញ់ធ្លាក់ ដែលមាន២ជើង គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ តាមគម្រោងពានរង្វាន់នេះនឹងចាប់ផ្ដើមពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


