កីឡា
ធ្លាប់ចាញ់កម្ពុជា U-17 អូស្ត្រាលី កោះហៅកីឡាករថ្មីថែម ត្រៀមពានថ្មីពេលប៉ះគ្នាម្ដងទៀត រសៀលនេះ
ក្រុមជម្រើសជាតិអូស្ត្រាលី អាយុក្រោម ១៧ ឆ្នាំ បានកោះហៅកីឡាករចំនួន ២៤ នាក់ ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់យុវជនទ្វីបអាស៊ីអាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup)។

U-17 អូស្ត្រាលី រួមពូល G ជាមួយកម្ពុជា, ចិន និងកោះម៉ារីណាខាងជើង ខណៈកាលពីខែសីហា កន្លងទៅ ក្រុមនេះបានចាញ់កម្ពុជាម្ដងហើយ (៤-២) ក្នុងពានយុវជនអាស៊ីអាគ្នេយ៍។ នៅលើកនេះគេបានកោះហៅកីឡាករថ្មីច្រើន ជាពិសេសជាកីឡាករដែលមានទម្រង់លេងល្អជាងឈុតមុន។
កីឡាករដែលត្រូវបានកោះហៅថ្មី ក្នុងបញ្ជីកីឡាករ ២៤ នាក់ មានកីឡាករថ្មី ១៣ នាក់ ហើយភាគច្រើនជាខ្សែការពារ ជាក់ស្ដែង ៤ នាក់ខាងក្រោមថ្មីជាជម្រើស ១១ នាក់ដំបូងផ្ទាល់តែម្ដង។
លើសពីនេះ កីឡាករថ្មីដែលកោះហៅមានខ្សែប្រយុទ្ធម្នាក់ រកបាន ៥ គ្រាប់ម្នាក់ឯង កាលពីប៉ះកោះម៉ារីណាខាងជើង ក្នុងជ័យជម្នះដែលគេបានយកឈ្នះ ២៣-០ និងម្នាក់ទៀតរកបាន ៤ គ្រាប់ផងដែរ។
បញ្ជាក់ថា U-17 អូស្ត្រាលី នឹងជួប U-17 កម្ពុជា នៅថ្ងៃទី ០៧ តុលានេះ វេលាម៉ោង ៣ និង ៣០ នាទីរសៀល។
ម្ចាស់ផ្ទះអូស្ត្រាលី កំពុងកាន់កាប់កំពូលតារាង តាមពីក្រោយដោយចិន ដោយឡែក U-17 កម្ពុជា ស្ថិតនៅលេខ ៣ ក្នុងពូល ខណៈកោះម៉ារីណាខាងជើង ស្ថិតនៅបាតតារាង៕
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


