កីឡា
ស្អែក កម្ពុជា ប៉ះ សិង្ហបុរី វគ្គផ្តាច់ព្រ័ត្រ Davis Cup ប្រចាំតំបន់អាស៊ីដើម្បីឡើងកម្រិត៣
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃសៅរ៍ ស្អែកនេះ ដើម្បីជ្រើសរើសយកមួយក្រុមឡើងកម្រិត៣ ប្រចាំតំបន់ Asia/Oceania Group III នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២ នៅប្រទេសបារ៉ែន។

មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាធ្វើបានល្អឥតខ្ចោះវគ្គសន្សំពិន្ទុក្នុងពូលគឺបានប្រកួតទី១ ឈ្នះប៊ូតាន ៣-០, ប្រកួតទី២ឈ្នះម៉ុងហ្គោលី ៣-០ និងចុងក្រោយឈ្នះតួកម៉េនីស្ថាន ២-១ ដើម្បីឈរលើកំពូលតារាងពូល A ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ចំណែក សិង្ហបុរីនៅក្នុងពូល B ប្រកួតទី១បានឈ្នះ ម្ចាស់ផ្ទះ បារ៉ែន ៣-០, ប្រកួតទី២ ឈ្នះ គុយវ៉ែត ៣-០, ប្រកួតទី៣ ឈ្នះ ឡាវ ៣-០ ឈរលើកំពូលតារាង និងឡើងវគ្គផ្តាច់ព្រ័ត្រស្វ័យប្រវត្តិ បើទោះបីជានៅសល់មួយប្រកួតជាមួយ ហ្គាំ ក៏ដោយ។
កម្ពុជា លេខ១ពូល A និង សិង្ហបុរី លេខ១ ពូល B ប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកក្រុមខ្លាំងមួយដំឡើងទៅកម្រិតទី៣ប្រចាំតំបន់អាស៊ី Asia/Oceania Group III នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២។ នេះជាការប្រកួតអន្តរជាតិយ៉ាងល្អសម្រាប់ក្រុមកម្ពុជាដែលកំពុងត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


