កីឡា
មិនមែន Messi ហើយក៏មិនមែន Ronaldo កីឡាករ ៣ រូបនេះ ជាតារាជំនាន់ថ្មី មានតម្លៃខ្លួនថ្លៃជាងគេ នៅ World Cup
ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ឆ្នាំ ២០២២ ជិតមកដល់ហើយ ហើយព្រឹត្តិការណ៍នេះ នឹងឃើញកីឡាករឆ្នើមៗមួយចំនួនក្នុងពិភពលោក ជួបគ្នាទៅវិញទៅមកក្នុងបរិយាកាសដែលមិនធ្លាប់មានពីមុនមក។

អ្នកគាំទ្រជាច្រើនចង់មើលថា តើតារាវ័យក្មេងណា នឹងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅ World Cup ហើយវាជាអាយុដែលមានន័យថាដូចជា Cristiano Ronaldo, Lionel Messi និង Robert Lewandowski មិនមែនជាតារាថ្លៃបំផុតទាំង ៣ ដែលនឹងប្រកួតប្រជែងគ្នានោះទេ។
ដូច្នេះតើកីឡាករណាខ្លះដែលមានតម្លៃខ្លួនបំផុតនៅកាតា?
-Kylian Mbappe ៖ ១៦០ លានអឺរ៉ូ

អវត្តមានរបស់ Erling Haaland (តម្លៃ ១៧០ លានអឺរ៉ូ) បានធ្វើឲ្យខ្សែប្រយុទ្ធបារាំងរូបនេះ ក្លាយទៅជាកីឡាករថ្លៃបំផុតនៅ World Cup នាប្រទេសកាតា។
អំឡុងរដូវក្ដៅមុនគេគឺជាគោលដៅរបស់ក្លិប Real Madrid ហើយនេះជាមូលហេតុដែលតម្លៃខ្លួនរបស់គេគឺខ្ពស់បំផុត នៃការប្រកួតបាល់ទាត់ពិភពលោក គឺ ១៦០ លានអឺរ៉ូ។
ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain មានបំណងចង់ឈ្នះ World Cup ជាលើកទី ២ ជាប់ៗគ្នាផងដែរ។
-Vinicius ៖ ១២០ លានអឺរ៉ូ

ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្លិប Real Madrid ជាទីដែលគេបានឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ជាមួយនឹងតម្លៃខ្លួន ១២០ លានអឺរ៉ូ។
ក្រុមប្រេស៊ីលរបស់គេ ក៏ស្ថិតក្នុងចំណោមក្រុមដែលអាចឈ្នះពាននៅប្រទេសកាតា ដោយ Vinicius ចង់ធ្វើដូច្នេះក្នុងអ្វីដែលនឹងក្លាយជាការប៉ុនប៉ងលើកដំបូងរបស់ខ្លួន។
-Phil Foden ៖ ១១០ លានអឺរ៉ូ

Phil Foden បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Manchester City ក្នុងរដូវកាលនេះ ហើយបានភ្ជាប់ទំនាក់ទំនងយ៉ាងល្អជាមួយ Haaland។
កីឡាករអង់គ្លេស នឹងលេង World Cup ជាលើកដំបូងក្នុងប្រទេសកាតា ហើយត្រូវបានគេដាក់តម្លៃខ្លួនដល់ទៅ ១១០ លានអឺរ៉ូ។
ក្រៅពីកីឡាករទាំងបីនេះ ក៏មានកីឡាករធំៗផ្សេងទៀតដែលនឹងចូលរួមក្នុងប្រទេសកាតា ជាមួយនឹងតម្លៃទីផ្សារខ្ពស់ផងដែរ ៖ Thibaut Courtois (៦០ លានអឺរ៉ូ), Fede Valverde (១០០ លានអឺរ៉ូ), Jamal Musiala (១០០ លានអឺរ៉ូ), Alphonso Davies (១០០ លានអឺរ៉ូ), Trent Alexander -Arnold (៧០ លានអឺរ៉ូ), Jude Bellingham (១០០ លានអឺរ៉ូ) ឬ Pedri (១០០ លានអឺរ៉ូ) ក្នុងចំណោមអ្នកផ្សេងទៀតជាច្រើន៕
ប្រភព ៖ marca.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


