កីឡា
បារាំង ដាក់ពាក្យបណ្ដឹងទៅ FIFA និងចង់ទាមទារគ្រាប់បាល់ស្មើ ១-១ ជាមួយទុយនីស៊ី មកវិញ
សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បាននិយាយថ្ងៃពុធថា ខ្លួនកំពុងដាក់ពាក្យបណ្ដឹងទៅកាន់ FIFA ដ្បិតគ្រាប់បាល់តាមស្មើចុងក្រោយដោយកីឡាករ Antoine Griezmann មិនត្រូវបានអនុញ្ញាត បន្ទាប់ពីការត្រួតពិនិត្យវីដេអូ (VAR) នៃការប្រកួត World Cup ចុងក្រោយរបស់ពួកគេជាមួយ ទុយនីស៊ី។
Griezmann បានស៊ុតបាល់បញ្ចូលទីនៅក្នុងម៉ោងបន្ថែម ៨ នាទី ប៉ុន្តែគ្រាប់បាល់ត្រូវបានច្រានចោល ដោយសារខ្សែប្រយុទ្ធរូបនេះត្រូវបានគេចាត់ទុកថាឈរនៅជំហរ offside នៅពេលដែល មិត្តរួមក្រុម Aurelien Tchouameni បញ្ជូនបាល់ចូលទៅក្នុងតំបន់នោះ។
បាល់នេះ ត្រូវបានប្លាតដោយខ្សែការពារទុយនីស៊ី ចូលទៅជិត Griezmann ដែលនៅក្បែរនោះ ប៉ុន្តែការប្រឹងប្រែងមិនត្រូវបានអនុញ្ញាត ហើយទុយនីស៊ី បានឈ្នះការប្រកួត ១-០ ដ៏គួរឲ្យភ្ញាក់ផ្អើល។
យ៉ាងណាមិញ សហព័ន្ធបាល់ទាត់បារាំង ជឿជាក់ថា អាជ្ញាកណ្ដាល និង VAR បានធ្វើឲ្យមានកំហុសបច្ចេកទេសក្នុងដំណើរការនេះ។
FFF បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “យើងកំពុងសរសេរពាក្យបណ្ដឹងមួយបន្ទាប់ពីគ្រាប់បាល់របស់ Antoine Griezmann ក្នុងគំនិតរបស់យើង វាគឺការបដិសេធដែលមិនត្រឹមត្រូវ។ ពាក្យបណ្ដឹងនេះ ត្រូវតែដាក់ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការហួចចុងក្រោយ”។
យោងតាមក្រុមជម្រើសជាតិបារាំងបានឲ្យដឹងថា អាជ្ញាកណ្ដាល Michael Conger បានអនុញ្ញាតឲ្យមានគ្រាប់បាល់បញ្ចូលទីក្នុងម៉ោងបន្ថែម ហើយបានចាប់ផ្ដើមការប្រកួតឡើងវិញមុនពេលផ្លុំពេញម៉ោង។ បន្ទាប់មក Conger ត្រូវបានស្នើសុំដោយ VAR ដើម្បីពិនិត្យមើលជំហររបស់ Griezmann ហើយបានទៅត្រួតពិនិត្យទីលាន មុនពេលមិនអនុញ្ញាតគ្រាប់បាល់។
ច្បាប់ 1.10 ស្ដីពី VAR របស់ IFAB ចែងថា ប្រសិនបើការប្រកួតត្រូវបានចាប់ផ្ដើមឡើងវិញ VAR មិនអាចធ្វើអន្តរាគមន៍បានទៀតទេ ដូច្នេះយោងទៅតាមច្បាប់ នៃហ្គេម អាជ្ញាកណ្ដាល មិនគួរត្រូវបានអនុញ្ញាតឲ្យពិនិត្យមើលគ្រាប់បាល់នោះទេ បន្ទាប់មកច្រានចោល។
FFF បានផ្ញើសេចក្ដីថ្លែងការណ៍របស់ពួកគេទៅកាន់ FIFA សុំឲ្យកែប្រែគ្រាប់បាល់ឡើងវិញ និងផ្ដល់ឲ្យបារាំងក្នុងលទ្ធផលស្មើ ១-១ ជាមួយទុយនេស៊ី។ នោះនឹងផ្លាស់ប្ដូរពិន្ទុក្នុងតារាងពូល D សម្រាប់ទុយនីស៊ី និងបារាំង ប៉ុន្តែនឹងមិនផ្លាស់ប្ដូរកៅអីចុងក្រោយ ឬក្រុមណាដែលឡើងទៅវគ្គបន្ត៕
ប្រភព ៖ espn.com
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


