កីឡា
World Cup 2022 ធ្វើឲ្យគ្រូបង្វឹកប៉ុន្មាននាក់ហើយបាត់បង់ ឬក្បែរនឹងបាត់បង់ការងារ?
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup 2022) បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលទាំងស្រុងអស់ហើយត្រឹមយប់មិញ ដោយបានរកឃើញ ១៦ ក្រុមឡើងវគ្គបន្ត និង ១៦ ក្រុមផ្សេងទៀត ហាលអាវត្រលប់មកផ្ទះរៀងៗខ្លួនវិញ។

ក្នុងចំណោមក្រុមទាំង ១៦ ដែលត្រូវជ្រុះចេញវគ្គចែកពូល គេក៏ឃើញមានគ្រូបង្វឹកមួយចំនួន ក៏ត្រូវជ្រុះតំណែងផងដែរ ពោលគឺមានទាំងលាលែងពីតំណែងដោយខ្លួន ក៏ដូចជាត្រូវបានបណ្ដេញចេញ។

តើមានគ្រូបង្វឹកប៉ុន្មាននាក់ដែលអស់ការងារធ្វើ ក្រោយចប់វគ្គចែកពូល World Cup?
– លោក Gerardo Martino (គ្រូបង្វឹករបស់ម៉ិកស៊ិក) ៖
គឺជាគ្រូបង្វឹកផ្លូវការដំបូងគេបង្អស់ ក្នុងឆ្នាំ ២០២២ ខណៈម៉ិកស៊ិក ត្រូវបានជម្រុះក្នុងជុំទីមួយ នៃការប្រកួត បន្ទាប់ពីការធ្វើមិនបានល្អ ៣ ប្រកួតក្នុងពូល។
Martino បានលាលែងពីតំណែងជាផ្លូវការបន្ទាប់ពីការប្រកួតទី ៣ ក្រោយដឹកនាំ ស្មើ ១ ចាញ់ ១ និងឈ្នះ ១ តែមិនគ្រប់គ្រាន់ឡើងវគ្គបន្តឡើយ។ លោក Martino ក៏ត្រូវបានគេចាត់ទុកថាជាអ្នកចាត់ការដែលមានប្រាក់ឈ្នួលខ្ពស់បំផុតទី ៦ នៅ World Cup ផងដែរ។
– លោក Roberto Martínez (គ្រូបង្វឹករបស់បែលហ្ស៊ិក) ៖
លោកក៏បានប្រកាសថា នឹងមិនបន្តធ្វើជាគ្រូបង្វឹករបស់បិសាចក្រហមទៀតទេ បន្ទាប់ពីការដឹកនាំក្នុងវគ្គចែកពូលដ៏ខកចិត្ត ដែលបានបញ្ចប់ជាមួយនឹងកំណត់ត្រា ឈ្នះ ១ ចាញ់ ១ ស្មើ ១ ដូចគ្នា។
បែលហ្ស៊ិក ត្រូវបានគេមើលឃើញថាជាក្រុមដែលអាចប្រជែងពាន ហើយលោក Martínez បានធ្វើការជាមួយពួកគេតាំងពីឆ្នាំ ២០១៦ ដែលបែលហ្ស៊ិកសម្រេចបាន ដោយក្លាយជាក្រុមចុងក្រោយក្នុងវគ្គ ១/៤ ក្នុង Euro 2016, ចំណាត់ថ្នាក់លេខ ៣ នៅ World Cup 2018 និងវគ្គ ១/៤ ចុងក្រោយ ក្នុង Euro 2020។
ដោយឡែកគ្រូបង្វឹកផ្សេងទៀតដែលអាចមានបញ្ហាគឺ លោក Félix Sánchez (កាតា), Carlos Queiroz (អ៊ីរ៉ង់), Rob Page (Wales), Hansi Flick (អាល្លឺម៉ង់) និង Kasper Hjulmand (ដាណឺម៉ាក) ដែលសុទ្ធតែមានការប្រកួតដ៏ខកចិត្ត។
ចំពោះ លោក Gustavo Alfaro របស់អេក្វាឌ័រវិញ នឹងផុតកុងត្រា ហើយការពិភាក្សា នឹងចាប់ផ្ដើមមើលថា តើលោកនឹងបន្ត ឬយ៉ាងណា?។ លោក John Herdman របស់កាណាដា ក៏កំពុងពិភាក្សាដើម្បីបន្តធ្វើជាគ្រូបង្វឹកទៀតផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


