កីឡា
សិក្ខាកាម៥០ភាគរយទទួលបាននិទ្ទេសល្អ ក្នុងវគ្គគ្រូបង្វឹកកីឡាវាយសីកម្រិ១ ស្របតាមស្តង់ដាជាតិនិងអន្តរជាតិ
វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ ដែលបានដំណើរការរយៈពេល៦ថ្ងៃបានបញ្ជប់ ហើយនាព្រឹកថ្ងៃទី២១នេះ ក្នុងនោះ សិក្ខាកាមដែលទទួលបាននិន្ទេសល្អ មានចំនួន៥០ភាគរយ។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងថា សិក្ខាកាមទាំងអស់ដែលបាន ចូលរួមវគ្គសិក្សានេះ គឺបង្ហាញស្មារតីចូលរូមសិក្សាយ៉ាងផុសផុស និងបានស្វែងយល់ពីរបៀបនៃការបង្ហាត់បង្រៀន ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ និងការអនុវត្ថន៍ផ្ទាល់នៅលើទីលាន។
ក្រោយពីបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់ប្តេជ្ញាចិត្ត យកចំណេះដឹងទាំងអស់ទៅអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកីឡាវាយសីនៅតាមក្លឹប និង បណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាឲ្យមាន សក្តានុពល ដូចជាបណ្តាប្រទេសជាតិខាងក្នុងតំបន់។

ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា ដើម្បីទទួលបានធនធាន កីឡាករ-កីឡាការិនីខ្លាំង ត្រូវមានគ្រូបង្វឹកខ្លាំងដូចគ្នា ក្នុងការជំរុញការហ្វឹកហាត់ប្រកបដោយគុណភាពខ្ពស់ សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ រាល់ឆ្នាំយើងតែងមានការហ្វឹកហាត់ និងប្រកួតក្រៅប្រទេសជាដើម កាលណាយើងចង់បានមេដាយ ឬកម្រិតមេដាយណាមួយ ទាល់តែយើងខ្លាំង។ ហើយដើម្បីខ្លាំង ទាល់តែយើងខំប្រឹងហ្វឹកហាត់។ ហើយការហ្វឹកហាត់ខ្លាំង ក៏ទាល់តែមានគ្រូបង្វឹកខ្លាំង និងមានសមត្ថភាពខ្ពស់ដូចគ្នា។ មិនមែនហ្វឹកហាត់លំៗ ហើយចង់បានមេដាយមាស គឺមិនងាយទេ។

សម្រាប់វគ្គគ្រូបង្វឹកកម្រិត១នេះគឺធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ២១ខែធ្នូឆ្នាំ២០២២ ដោយមាន សិក្ខាកាមចំនួន២៥នាក់ចូលរួម ក្នុងនោះស្រី៨នាក់ ដែលមកពី១១ រាជធានី ខេត្ត និងសមាគមដូចជា៖ ខេត្តសៀមរាប , កណ្តាល, មណ្ឌលគីរី, រតនៈគីរី, កំពង់ធំ, ព្រៃវែង, ស្វាយរៀង, ក្លឹបការពារដែនអាកាស , ក្លឹបពហុកីឡដ្ធានជាតិ,ក្លឹបវាយសីភ្នំពេញ និង ក្លឹបវាយសី ធី ។

លទ្ធផលនៃការសិក្សា តាមការសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងនៅលើទីលាន ក៏ដូចជាការវាយតម្លៃចុងក្រោយរបស់គ្រូឧទ្ទេសលោក Sambenthan Sivaperumal សម្រាប់សិក្ខាកាមទទួលបាននិទ្ទេសល្អ មានចំនួន ៥០% និទ្ទេសមធ្យម ២០% និងនិទ្ទេសខ្សោយ ៣០% ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ