កីឡា
ក្លឹបវាយសី 3B Badminton រីករាយក្នុងការជួយពង្រីកផ្សព្វផ្សាយកីឡាមួយនេះឲ្យកាន់តែទូលំទូលាយនៅកម្ពុជា
ក្លឹបវាយសី 3B Badminton ដែលមានទីតាំងនៅម្ដុំខណ្ឌសែនសុខ រីករាយក្នុងការជួយពង្រីកផ្សព្វផ្សាយកីឡាមួយនេះដល់សាធារណៈជនទាំងការហ្វឹកហាត់បែបស្ដង់ដា និងលេងកម្សាន្តសប្បាយបែបសុខភាពឲ្យកាន់តែទូលំទូលាយនៅកម្ពុជា។

កញ្ញា ខេន សុវិមាន និង សំអាត អានីសា
កញ្ញា ខេន សុវិមាន វិស័យកីឡាវាយសីនៅម្ដុំឯខណ្ឌសែនសុខគឺមានការគាំទ្រច្រើនពីមហាជននៅទីនោះតាមរយៈការមកលេងកម្សាន្តនៅថ្ងៃចុងសប្ដាហ៍ និងម៉ោងសម្រាកពីការងារនាពេលកន្លងទៅ។ ក្រៅតែមានទីលានហ្វឹកហាត់បែបស្ដង់ដាហើយនោះក្លឹបរបស់កញ្ញាក៏មានគ្រូដែលមានសមត្ថភាព និងជាកីឡាករអាជីពចាំជួយបង្ហាត់ដល់សិស្សដែលចង់បង្វឹកហាត់តាមបែបស្ដងដាទៀតផង។

សកម្មភាពមហាជនមកលេង
តំណាងក្លឹបវាយសីខាងលើបន្តទៀតថា កន្លងទៅថ្មីៗនេះក្លឹបសហការបង្កើតជាវគ្គបណ្ដុះបណ្ដាលខ្លីដោយមានក្រុមកីឡាករជំនាញខាងវាយសីមកបង្ហាត់បង្ហាញដល់សិស្សៗដែលចង់យល់ដឹងពីបច្ចេកទេស និងចំណុចសំខាន់ក្នុងការលេងកីឡាមួយនេះទៀតផង។ នៅជំហានបន្ទាប់ក្លឹបនឹងព្យាយាមបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលថ្មីៗបន្ថែមទៀតដើម្បីផ្ដល់ចំណេះដឹង បច្ចេកទេសថ្មីៗដល់មហាជនដែលចូលចិត្តលេងកីឡាវាយសីនេះ។

សកម្មភាពមហាជនមកលេង
សកម្មភាពផ្សេងៗរបស់ 3B Badminton នេះគឺជាការរួមចំណែកពង្រីកផ្សព្វផ្សាយវិស័យកីឡាវាយសីនៅកម្ពុជាឲ្យមហាជនស្គាល់បានកាន់តែច្រើន និងងាយស្រួលលេង ឬហ្វឹកហាត់ផងដែរ។ ក្លឹបរីករាយបំផុតក្នុងការរួមចំណែកធ្វើឲ្យកីឡាមួយនេះមានមហាជនគាំទ្រកាន់តែទូលំទូលាយ និងសំបូរធនធាន។
បញ្ជាក់ដែរថា ក្លឹបវាយសី 3B Badminton មានទីតាំងនៅផ្លូវ ១៩៤៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្លឹបនេះផងដែរមានកីឡាករ វ៉ាត់ វណ្ណធុន ដែលជាជើងខ្លាំងប្រចាំប្រទេសកម្ពុជា កំពុងតែបង្ហាត់បង្រៀនសិស្សនៅទីនោះផងដែរ៕



សកម្មភាពមហាជនមកលេង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


