កីឡា
កីឡាករឆ្នើមខាងវាយសី វ៉ាត វណ្ណធុន ស្វាគមន៍ចំពោះអ្នកចង់ហ្វឹកហាត់ជាមួយខ្លួន
កីឡាករឆ្នើមរបស់ក្រសួងមហាផ្ទៃ និងជាជម្រើសជាតិសហព័ន្ធកីឡាវាយសី វ៉ាត វណ្ណធុន ថាស្វាគមន៍ចំពោះអ្នកដែលស្រឡាញ់ចូលចិត្តវិស័យកីឡាមួយនេះ និងចង់ហ្វឹកហាត់ជាមួយរូបគេអាចទំនាក់ទំនងទៅកាន់ហ្វេសបុកដើម្បីសាកសួរព័ត៌មានផងដែរ។

កីឡាករ វ៉ាត វណ្ណធុន
កីឡាករ វ៉ាត វណ្ណធុន បានឲ្យដឹងថា មួយរយៈពេលនេះមិនសូវរវល់ប៉ុន្មានទេ ខណៈការត្រៀមប្រកួតផ្សេងៗនោះក៏មិនទាន់មាននោះដែរ។ នៅអំឡុងពាក់កណ្ដាលឆ្នាំនេះអាចនឹងមានការប្រកួតកីឡាវាយសីផ្នែកប៉ូលិសក្នុងតំបន់អាស៊ានដោយកម្ពុជាគ្រោងនឹងរៀបចំជាម្ចាស់ផ្ទះ។
ម្ចាស់មេដាយ World Police នៅសហរដ្ឋអាមេរិក រូបនេះបន្ថែមទៀតថា ដោយសារតែមានពេលទំនេរច្រើនដែរ ដូច្នេះជាឱកាសដែលអាចទទួលសិស្សហ្វឹកហាត់បានមិនថាបែបសុខភាព ឬស្ដង់ដានោះទេ។ នេះជាការរួមចំណែកលើកស្ទួយវិស័យកីឡាវាយសីឲ្យកាន់តែសំបូរធនធានផងដែរក្នុងនាមជាអ្នកស្រឡាញ់ និងជាកីឡាករជម្រើសជាតិផងនោះ។

កីឡាករ វ៉ាត វណ្ណធុន
បញ្ជាក់ដែរថា វ៉ាត វណ្ណធុន ជាកីឡាករលេចធ្លោមួយរូបនៅក្នុងវិស័យកីឡាវាយសី និងជាកីឡាករជម្រើសជាតិផងដែរ។ រូបគេធ្លាប់ឈ្នះមេដាយមាស នៅកម្មវិធី World Police ឆ្នាំ២០២៥ ឯសហរដ្ឋអាមេរិក និងធ្លាប់មេដាយមាស ឆ្នាំ២០២៣ ពេលកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម។ ប្រសិនបើសាធារណៈជនចង់ចូលហ្វឹកហាត់ជាមួយរូបគេអាចទំនាក់ទំនងតាមលេខទូរសព្ទ 097 4 555 621 ឬហ្វេសបុក Vann Thoun ៕

កីឡាករ វ៉ាត វណ្ណធុន
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


