កីឡា
ប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ នឹងរៀបចំប្រកួតនៅចុងខែនេះ
ភ្នំពេញ ៖ ក្រោយពីពន្យារពេលនៃការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធ ពលខេមរភូមិន្ទ(ស្តាតចាស់) ដោយសារCOVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោះ ពេលនេះសហព័ន្ធប្រដាល់បានប្រកាសកំណត់ថ្ងៃការប្រកួតវិញហើយ ដោយគ្រោងធ្វើឡើងនៅចុងខែមករាខាង មុខនេះ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកានៃមេរោគឆ្លង COVID-19 សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡា នៃអគ្គនាយកដ្ឋានកីឡា ក្រោមគម្រោងគាំទ្រថវិកាដោយក្រសួងអប់រំ យុវ ជននិងកីឡា ក៏បានប្រកាសរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំឡើងវិញ ដោយគ្រោងធ្វើនៅចុងមករាខាងមុខនេះ។

លោកប្រធានសហព័ន្ធបានបញ្ជាក់ថា ជាមួយនឹងការបើកប្រកួតជើងឯកឡើងវិញនេះ ក៏ត្រូវដំណើរការទៅជាមួយនឹងការអនុវត្តវិធានការការពារ និងទប់ស្កាត់ប្រឆាំងជំងឺឆ្លង COVID-19 ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។

សម្រាប់ប្រភេទទម្ងន់ ដែលត្រូវចូលរួមប្រកួតជើងឯកឆ្នាំនេះមាន ផ្នែកបុរស ៤៥ គ.ក្រ, ៤៨ គ.ក្រ, ៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ,៦៣.៥ គ.ក្រ, ៦៧ គ.ក្រ, ៧១ គ.ក្រ ។ ផ្នែកនារី មានប្រភេទទម្ងន់៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ, ៦៣. ៥ គ.ក្រ ។ ជាមួយនឹងការប្រកាស បើកការប្រកួតនេះ លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានធ្វើការណែនាំ នូវខ្លឹមសារមួយចំនួនដូចជា ហាមប្រើប្រាស់សារជាតិញៀន គ្រប់ប្រភេទដូចជា ៖ថ្នាំលើកកម្លាំងជំនួយសិរីរាង្គ បញ្ចុះទឹកនោម ថ្នាំស្លឹក ថ្នាំបំបាត់ការ ឈឺចាប់ និងប្រភេទ ថ្នាំញៀនទាំងឡាយណាបានហាមឃាត់ ។ កីឡាករ-កីឡាការិនី ត្រូវមានប្រភេទទម្ងន់ពិតប្រាកដ (មិនលើស មិនខ្វះ) នូវប្រភេទទម្ងន់ កីឡាករ-កីឡាការិនី នីមួយៗបានដាក់ពាក្យចូលរួមប្រកួត ។

កីឡាករ កីឡាការិនី ដែលបានដាក់ ពាក្យចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់ ឲ្យបានត្រឹមត្រូវ ត្រៀមខ្លួនមុនការប្រកួត ក្នុងការប្រកួត និងរហូតចប់ការប្រកួត ។ គ្រប់សមាគម ត្រូវពិនិត្យនូវសមត្ថភាពកីឡាករ កីឡាការិនី ដោយធ្វើការជ្រើសរើសឲ្យអស់នូវលទ្ធភាពសមត្ថភាព បច្ចេកទេស កម្រិត ខ្ពស់ក្នុង ០១ ប្រភេទទម្ងន់ ០១ នាក់ ដើម្បីតំណាងឲ្យសមាគម ក្រសួង រាជធានី ខេត្ត ចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០៕
ដោយ ៖ វិសិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


