កីឡា
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គ្រោងសាងសង់ សារមន្ទីរតម្កល់ប្រវត្តិក្បាច់គុនបុរាណខ្មែរ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសពីគម្រោងសាងសង់សារមន្ទីរកីឡានាពេលឆាប់ៗខាងមុខនេះ ដើម្បីតម្កល់ឯកសារ និងប្រវត្តិក្បាច់គុនបុរាណខ្មែរ ក្រោមជំនួយរបស់ភាគីចិន។

លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងប្រាប់អ្នកសារព័ត៍មាន កាលពីថ្ងៃទី៣០ មករាម្សិលមិញនេះថា “នាពេលខាងមុខនេះ មិត្តចិននឹងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ និងឃីកបុកសីង នៅកីឡដ្ឋានកងយោធពលខេមរៈភូមិន្ទ (ស្តាតចាស់) ដោយកែប្រែឲ្យស្របតាមកម្រិតស្តង់ដាអន្តរជាតិតែម្តង។ បច្ចុប្បន្ននេះ ក្រុមហ៊ុនឡុងហៃ កំពុងសិក្សាពីហេដ្ឋារចនាសម្ព័ន្ធក្នុងស្តាត ដោយមានការឯកភាពពីឯកឧត្តម តែម ម៉ឺន ដើម្បីរៀបចំការប្រកួតស្តង់ដាអន្តរជាតិរបស់គុនខ្មែរតែម្តង”។

“ក្រោមការចរចារបស់ ឯកឧត្តម តែម ម៉ឺន គឺសហព័ន្ធនឹងធ្វើសារមន្ទីរមួយ ដើម្បីតម្កល់ឯកសារពីដូនតា ភស្តុតាងទាំងអស់ ធ្វើការផ្សព្វផ្សាយដល់ភ្ញៀវពិសេសអន្តរជាតិ ពេលដែលពួកគាត់មកទស្សនានៅទីនេះ ឲ្យគាត់មើលប្រវត្តិ និងស្វែងយល់ពីក្បាច់គុនបុរាណខ្មែរ។ ចំពោះគម្រោងសាងសង់នេះ អាចនឹងធ្វើឡើងពេលចប់ព្រឹត្តការណ៍កីឡាស៊ីហ្គេម ដោយសារពេលនេះ សហព័ន្ធកំពុងមមាញឹកខ្លាំង ហើយវិស្វករកំពុងសិក្សាគម្រោង”។ លោក ហេង សុឃន បញ្ជាក់បន្ថែម។
បច្ចុប្បន្ន លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងស្នើសុំគោលការណ៍ពីសម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រៀបចំស្ដាតចាស់ ជាទីកន្លែងស្តង់ដាមួយ មានទាំងសង្វៀន សារមន្ទីរ និងហេរដ្ឋរចនាមួយចំនួនទៀត។

ស្របពេលជាមួយគ្នានោះ កម្ពុជាក៏បានបញ្ចូនកីឡាករកម្ពុជា ១រូបទៅប្រកួតនៅប្រទេសចិន នាខែកុម្ភៈខាងមុខផងដែរ គឺកីឡាករ លន បញ្ញា។ លោកអគ្គលេខាធិការដដែល សង្កត់ធ្ងន់ថា “ការបញ្ជូនកីឡាករទៅប្រកួតនៅប្រទេសចិននេះ គឺជាការបង្កើនការទំនាក់ទំនង ផ្តល់ទំនុកចិត្តឲ្យគ្នា ក្នុងការផ្លាស់ប្តូរកីឡាករ ព្រមជាមួយកិច្ចសហការពីទូរទស្សន៍ហឺណាន ដ៍ល្បីល្បាញនៅប្រទេសចិន។ ឆាប់ៗខាងមុខនេះ សហព័ន្ធនឹងបង្កើតឲ្យមានការប្រកួតលើប្រភេទកីឡា ឃីកបុកស៊ីង ២គូ ប្រដាល់គុនខ្មែរ ៦គូ តាមកម្រិតស្តង់ដាតែម្តង”។

លោកអគ្គលេខាធិការបញ្ជាក់បន្ថែមថា មួយរយៈពេលចុងក្រោយនេះ គុណផលរបស់អ្នកប្រដាល់កម្ពុជា គឺឡើងខ្លាំង ដោយទទួលបានលទ្ធផលល្អប្រសើរ ពេលឡើងទៅប្រកួតនៅ ASEAN Championship នៅទីក្រុងបាងកក គឺល្អច្រើន បើកុំតែមានបញ្ហាបច្ចេកទេសពីអ្នករៀបចំ យើងយកមេដាយបានទាំងអស់៕

អត្ថបទ៖ Sok Leak
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


