កីឡា
ក្រុមខេត្តព្រៃវែង និងយុវជនទ័ព បន្តប្រជែងគ្នានៅកំពូលតារាងពានរង្វាន់លីគលំដាប់ទី២
ក្រុមខេត្តព្រៃវែង និងយុវជនTIFFI Army U21 (យុវជនទ័ព) កំពុងបន្តប្រដេញគ្នាក្នុងពានរង្វាន់លីគលំដាប់ទី២ (Cambodian 2nd League) ឆ្នាំ២០២០ ដែលមានសមាជិកចំនួន១០ក្រុម ក្រោយបញ្ចប់កម្មវិធីប្រកួតក្នុងសប្ដាហ៍ទី៧ នៅល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ បន្ទាប់ពីក្រុមទាំង២ប្រកួតគ្នាបញ្ចប់ដោយលទ្ធផលស្មើគ្នា។

លទ្ធផលប្រកួតប្រចាំសប្ដាហ៍ទី៧ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង៣:៣០នាទីដំណាលគ្នា ដោយក្រុមខេត្តកោះកុង ចាញ់ភ្នំពេញក្រោន ១ទល់០ លើទីលានវិទ្យាល័យកោះកុង ហើយក្រុមបាល់ទាត់ឬទ្ធិសែន ចាញ់ក្រុមអាយ អេស អាយ ដង្គោសែនជ័យ ១ទល់០ លើទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ក្រុមខេត្តស្វាយរៀង ចាញ់ក្រុមខេត្តត្បូងឃ្មុំ ៩ទល់២ នៅទីលានកីឡដ្ឋានខេត្តស្វាយរៀង ក្រុមខេត្តសៀមរាប ឈ្នះក្រុមខេត្តកំពង់ស្ពឺ ៦ទល់០ នៅកីឡដ្ឋានកីឡដ្ឋានខេត្តសៀមរាប និងក្រុម TIFFI Army U21 ស្មើគ្នា១ទល់១ ជាមួយក្រុមខេត្តព្រៃវែង លើទីលានកីឡដ្ឋានស្តាតចាស់ ក្នុងរាជធានីភ្នំពេញ។

ជំហានដំបូងពានរង្វាន់លីគទី២ឆ្នាំ២០២០ គ្រោងដំណើរការពីថ្ងៃទី៣ ខែ តុលា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ១៩ ទើបឲ្យពន្យារពេលប្រកួតនេះតែម្តង។ ផែនការរៀបចំកាលវិភាគថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយប្រកួតនៅសេសសល់ត្រូវដំណើរការពីថ្ងៃទី១២ ដល់៣០ ខែមករា ឆ្នាំ២០២១ ពោលគឺសប្ដាហ៍ទី៧,ទី៨ ,ទី៩ និងប្រកួតខ្វែងរវាងក្រុមមានពិន្ទុខ្ពស់ជាងគេទាំង៤ ដើម្បីស្វែងរកជើងឯក។
សូមបញ្ជាក់ថា ពានរង្វាន់លីគទី២ ឆ្នាំ២០២០ មានក្រុមបាល់ទាត់ជាសមាជិកចំនួន១០ក្រុមបានចុះឈ្មោះចូលរួមប្រកួត ដូចជាក្រុមកោះកុងអែហ្វស៊ី,ខេត្តកំពង់ស្ពឺ,ខេត្តព្រៃវែង, ឬទ្ធិសែន,ខេត្តត្បូងឃ្មុំ,U21ភ្នំពេញក្រោន, អាយអេសអាយ ដង្កោសែនជ័យ, សៀមរាបអែហ្វស៊ី,ខេត្តស្វាយរៀង និង TIFFI Army U21។ ក្រុមជើងឯកនឹងមានឱកាសឡើងទៅលេងក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២១ ខាងមុខ។

សម្រាប់ប្រកួតបន្ទាប់ប្រចាំសប្ដាហ៍ទី៨ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៣រសៀលដំណាលគ្នា ដោយក្រុមខេត្តកំពង់ស្ពឺ ជួបក្រុមខេត្តត្បូងឃ្មុំ លើទីលានវិទ្យាល័យខេត្តកំពង់ស្ពឺ ហើយក្រុមខេត្តព្រៃវែង ជួបក្រុមខេត្តសៀមរាប នៅកីឡដ្ឋានខេត្តព្រៃវែង ក្រុមភ្នំពេញក្រោន ជួបក្រុម TIFFY ARMY FC នៅកីឡដ្ឋាន Smart RSN Stadium ហើយក្រុមខេត្តកោះកុង ជួបក្រុមអាយ អេស អាយ ដង្កោសែនជ័យ នៅទីលានវិទ្យាល័យកោះកុង និងក្រុមឬទ្ធិសែន ជួបក្រុមខេត្តស្វាយរៀង នៅវិទ្យាល័យកំពង់ត្រឡាច។ ពានរង្វាន់លីគលំដាប់ទី២បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ហើយជើងឯក គឺបានទៅក្លិបគីរីវង់សុខសែនជ័យ។ នៅឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត ហើយជើងឯក គឺបានទៅក្លិបវិសាខា។ ក្រោយមកទៀតនៅឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍នេះឡើងនោះទេ៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ ក្រសួងអប់រំ និងNOCC ប្រកាសទទួលសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាជាផ្លូវការ
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៤ ម៉ោង agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


