កីឡា
អគ្គលេខាធិការបាល់ទាត់កម្ពុជា បង្ហើបពីមូលហេតុយកលោក Felix ធ្វើជាគ្រូបង្វឹកនៃក្រុមជម្រើស ជាតិជាថ្មី
លោក Felix G.Dalmas ត្រូវបានប្រកាសក្លាយជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ឈុតធំ និងអាយុក្រោម ២៣ឆ្នាំ ជាផ្លូវការនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដើម្បីដឹកនាំក្រុមក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦។

នេះជាលើកទី២ ដែលបុរសសញ្ជាតិអាហ្សង់ទីនរូបនេះចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលើកទី១ លោកបានដឹកនាំពីឆ្នាំ២០១៨ ដល់២០២០ ដោយអមដំណើរជាមួយ លោក Honda មានតួនាទីជាអ្នកចាត់ការទូទៅ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបីពមូលហេតុដែលនាំឱ្យជ្រើសរើសយករូបលោកមកដឹកនាំកម្ពុជា ជាថ្មីដោយមានកត្តា ២ចូលគ្នា។
លោក កែវ សារ៉េត បានឱ្យដឹងថា៖ «យើងបានមើលសមិទ្ធផលការងាររបស់គាត់កន្លងមក ការដឹកនាំ ការគ្រប់គ្រងរបស់គាត់ជាមួយ លោក Honda ដែលយើងបានឃើញលទ្ធផលទាំងអស់គ្នា វាគឺជាចំណុចដែលយើងយកមកធ្វើជាការពិចារណាដោយសមិទ្ធផលនៅពេលនោះយើងមានមោទកភាព អ៊ីចឹងកន្លែងហ្នឹងជាចំណុចចងឱ្យយើងមានមនោសញ្ចេតនាជាមួយគាត់»។ «គាត់ដឹងពីស្ថានភាពការរស់នៅរបស់កីឡាករកម្ពុជាយើង គាត់ដឹងច្បាស់ អ៊ីចឹងហើយអាចនឹងធ្វើការជាមួយគ្នាទៅថ្ងៃមុខយើងមានការកក់ក្ដៅ ហើយសង្ឃឹមថា អាចនឹងទទួលបានផលល្អជាងនេះទៀត»។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដដែលរូបនេះបានបន្ថែម។

គួរបញ្ជាក់ថា ការប្រកាសតែងតាំងលោក Félix Dalmás សាជាថ្មីនេះធ្វើឡើង បន្ទាប់ពីលោក Keisuke Hondaសញ្ជាតិជប៉ុនបានប្រកាសចាកចេញពីក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ដល់១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


