កីឡា
អាហ្សង់ទីន ជាបេក្ខភាពជំនួសឥណ្ឌូណេស៊ី ធ្វើម្ចាស់ផ្ទះ FIFA U20 World Cup
អាហ្សង់ទីន អាចក្លាយជាប្រទេសជំនួសឥណ្ឌូណេស៊ី ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (FIFA U20 World Cup 2023)។

ប្រទេសនៅទ្វីបអាមេរិកខាងត្បូងមួយនេះ បានដាក់សំណើជាផ្លូវការដើម្បីសុំរៀបចំការប្រកួតបន្ទាប់ពី សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានដកសិទ្ធិធ្វើម្ចាស់ផ្ទះរបស់ឥណ្ឌូនេស៊ី។ ការសម្រេចចិត្តត្រូវបានរំពឹងថា នឹងត្រូវធ្វើឡើងដោយការិយាល័យរបស់ FIFA ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃខាងមុខ ដោយការប្រកួតគ្រោងនឹងធ្វើនៅថ្ងៃទី២០ ខែឧសភា ដដែល។
ប្រធាន FIFA លោក Gianni Infantino បានសរសើរការដេញថ្លៃរបស់អាហ្សង់ទីន ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតដោយនិយាយថា ហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះបានក្លាយជាជម្រើសសម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ។

លោក Infantino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសប៉ារ៉ាហ្គាយថា ៖«យើងទាំងអស់គ្នាស្គាល់បាល់ទាត់អាហ្សង់ទីន ហើយច្បាស់ណាស់ថា គេអាចធ្វើជាម្ចាស់ផ្ទះការប្រកួតកម្រិតនេះ»។
ស្របពេលប្រទេសផ្សេងទៀតបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ អាហ្សង់ទីន គឺជាប្រទេសតែមួយគត់ដែលបានដាក់សំណើដេញថ្លៃជាផ្លូវការ។
ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំប្រទេសអាហ្សង់ទីន លោក Eyal Sela បាននិយាយថា អ៉ីស្រាអែល ពេញចិត្តឱ្យប្រទេសអាហ្សង់ទីនធ្វើជាម្ចាស់ផ្ទះ និងបន្ថែមថា ប្រទេសនេះសមនឹងទទួលបានជាជើងឯកពិភពលោក។

អាហ្សង់ទីន ធ្លាប់ធ្វើជាម្ចាស់ផ្ទះ និងឈ្នះការប្រកួតពានរង្វាន់ខាងលើនេះ ក្នុងឆ្នាំ២០០១ ដោយបានយយឈ្នះ ហ្គាណា ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ប្រទេសនេះមានប្រវត្តិបាល់ទាត់ដ៏សម្បូរបែប ដោយបានឈ្នះជើងឯក U20 World Cup ៦ដង និងបង្កើតបានកីឡាករឆ្នើមៗមួយចំនួនក្នុងការប្រកួតនេះ រួមមាន Lionel Messi ជាដើមក៏ធ្លាប់ឈ្នះពានរង្វាន់នេះផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ espn.com
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


