កីឡា
តួប្រកួតសម្តែងគុនខ្មែរ២រូបនេះរំពឹងឈ្នះមេដាយមាសស៊ីហ្គេមនៅកម្ពុជា
ក្នុងចំណោមវិញ្ញាសា១៩សម្រាប់ប្រដាល់គុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ មានវិញ្ញាសាសម្តែងថ្វាយបង្គំ២ដែលម្ចាស់ផ្ទះកម្ពុជារំពឹងទទួលបានលទ្ធផលល្អពោលគឺអាចឈានដល់មេដាយមាស។
វិញ្ញាសាសម្តែងថ្វាយបង្គំគ្រូ ផ្នែករបស់កម្ពុជាគឺប្រកួតដោយកីឡាករប្រដាល់ កាន់ ម៉េងហុង ដែលរូបគេប្រកួតតែសម្តែងតែមួយគត់។ កីឡាកររូបនេះកាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមប្រកួតឃីកបុកស៊ីងទម្ងន់៥៤គីឡូក្រាមដោយទទួលបានមេដាយប្រាក់។

ចំណែកវិញ្ញាសាសម្តែងនារីរបស់កម្ពុជាគឺដោយកីឡាការិនី ម៉ើយ ស៊ឹង។ ក្រៅពីប្រកួតវិញ្ញាសាសម្តែង កីឡាការិនីកម្ពុជារូបនេះត្រូវប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់៥១គីឡូក្រាមមួយទៀត ហើយជាអត្តពលិកកម្ពុជាតែ១រូបគត់ដែលប្រកួតពីរវិញ្ញាសាក្នុងកីឡាគុនខ្មែរ។ កាលស៊ីហ្គេម លើកទី៣១ នៅវៀតណាម ម៉ើយ ស៊ឹង ទទួលបានមេដាយសំរឹទ្ធក្នុងទម្ងន់៥១គីឡូក្រាម។
សម្រាប់គុនខ្មែរមានប្រទេស៧បានចុះឈ្មោះចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២។ បើសម្លឹងទៅមើល ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង វៀតណាម មិនសូវមានជំនាញខ្លាំងពីរបៀបថ្វាយបង្គំគ្រូទេ ប៉ុន្តែប្រទេសឡាវអាចចាត់ទុកជាដៃគូប្រជែងមេដាយមាសដែរ ដោយសារប្រទេសនេះក៏មានក្បាច់គុន មួយឡាវ និងមានរបៀបថ្វាយបង្គំច្រើនរបៀបដូចកម្ពុជាដែរ។
ទោះបីជាយ៉ាងណា មុនចូលរួមប្រកួតស៊ីហ្គេម ប្រទេសនីមួយៗសុទ្ធតែបានហ្វឹកហាត់ និងត្រៀមខ្លួនយ៉ាងល្អ ដូច្នេះក្នុងនាមជាម្ចាស់ក្បាច់គុនខ្មែរមិនត្រូវមើលស្រាលដៃគូប្រកួតឡើយ។
កីឡាការិនីវិញ្ញាសាប្រយុទ្ធ
- កីឡាការិនី ឆា ចាន់ដេង ទម្ងន់៤៥គក
- កីឡាការិនី សុខរី កន្និកា ទម្ងន់ ៤៨គក
- កីឡាការិនី ម៉ើយ ស៊ឹង ទម្ងន់ ៥១គក
- កីឡាការិនី ទូច ចាន់វត្តី ទម្ងន់ ៥៤គក
- កីឡាការិនី ទួន ស្រីភីន ទម្ងន់៥៧គក
- កីឡាការិនី សំ សំណាង ទម្ងន់៦០គក
កីឡាករវិញ្ញាសាប្រយុទ្ធ
- កីឡាករ ម៉ាប់ ធារ៉ា ទម្ងន់ ៤៥គក
- កីឡាករ ភុន ពិសិត ទម្ងន់ ៤៨គក
- កីឡាករ ខាំ ខ្លានាង ទម្ងន់ ៥១គក
- កីឡាករ ហ៊ឹម គឹមរៀង ទម្ងន់ ៥៤គក
- កីឡាករ ឃួន ឡាំងកូស៊ីន ទម្ងន់៥៧គក
- កីឡារ ឈុត វ៉ាន់ថង ទម្ងន់៦០គក (ឈុត សេរីវ៉ាន់ថង)
- កីឡាករ ឃុន បូរ៉ា ទម្ងន់៦៣.៥គក (ឃីម បូរ៉ា)
- កីឡាករ ឡៅ ចិត្រា ទម្ងន់៦៧គក
- កីឡាករ ទិត សោភ័ណ្ឌ ទម្ងន់៧១គក (រឿង សោភ័ណ្ឌ)
- កីឡាករ ឡៅ ចន្ទ្រា ទម្ងន់៧៥គក
- កីឡាករ រុំ សំណាង ទម្ងន់៨១គក (ព្រំ សំណាង)
កីឡាករ និងកីឡាការិនីវិញ្ញាសាសម្តែង (ថ្វាយបង្គំគ្រូ)
- កីឡាការិនី ម៉ើយ ស៊ឹង វិញ្ញាសាសម្តែងនារី
- កីឡាករ កាន់ ម៉េងហុង វិញ្ញាសាសម្តែងបុរស
ការប្រកួតគុនខ្មែរនឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ទី១១ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


