Connect with us

កីឡា

បួខាវ​ និងក្រុមកីឡា​ឃីកបុកស៊ីងរបស់ខ្លួន​ នឹងមកដល់កម្ពុជានៅថ្ងៃនេះ

បានផុស

នៅ

បួខាវ ស្តេចប្រដាល់របស់ប្រទេសថៃ រួមដំណើរជាមួយក្រុមកីឡា​ឃីកបុកស៊ីងរបស់ខ្លួន​ ធ្វើដំណើរមកកម្ពុជានៅថ្ងៃនេះ សម្រាប់ការប្រកួតចាប់ពីថ្ងៃទី១៣​ ខែឧសភា តទៅ។ នេះបើតាមផុសផ្សាយរបស់ហ្វេសប៊ុកផេក​ SEA Games Cambodia 2023​ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ​ និងមានការចែករំលែកបន្ត ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃដំណើររបស់ក្រុមកីឡាឃីកបុកស៊ីង​របស់ប្រទេសថៃនេះ ក្រុមអ្នករៀបចំកម្មវិធីប្រកួតក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម រួមនឹងថ្នាក់ដឹកនាំទាំងអស់ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ រក្សាសេចក្តីថ្លៃថ្នូរ កុំប្រើការប្រមាថមើល​ងាយ​លើបុគ្គល​ណា​ឲ្យសោះ ត្រូវ​រក្សាតម្លៃក្នុងនាមជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា វត្តមានរបស់បួខាវមកកម្ពុជានៅថ្ងៃនេះ គឺជាការដឹកនាំក្រុមឃីកបុកស៊ីងរបស់ប្រទេសថៃ មកប្រកួតនៅកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដោយការប្រកួតនេះចាប់ផ្តើមពីស្អែកនេះតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ គម្រោងទិញសម្ភារៈស្ថាបនា ជួសជុល និងថែទាំបណ្ដាញ សម្រាប់ឆមាសទី ១ ឆ្នាំ ២០២៣

កីឡា២៤ នាទី មុន

មកស្គាល់អត្តពលិកគុនខ្មែរ១៤រូបឈ្នះមេដាយមាសស៊ីហ្គេមក្នុងនាមជាម្ចាស់ក្បាច់គុន

វប្បធម៌ ជំនឿ៥៣ នាទី មុន

មិននឹកស្មានថា ក្រសួងវប្បធម៌ ពិនិត្យលម្អិតខ្លាំងដល់ម្លឹង ក្នុងការបង្ហាញភាពជាខ្មែរ

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធទ័ពអាកាស ទ្រង់ទ្រាយធំ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នាព្រះរាជវអាកាស ព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៧០ ព្រះវស្សា យាងចូល ៧១ ព្រះវស្សា

Sokha Hotels

ព័ត៌មានពេញនិយម