កីឡា
ស្ថាបនិកគុនខ្មែរនៅរុស្ស៊ី ឆ្ងល់ហេតុអ្វីយកកីឡាកររុស្ស៊ីពីសហព័ន្ធមួយថៃ មកប្រកួតនៅខ្មែរ?
លោក Oleg Kudrinsky នាយក និងស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី បានឆ្ងល់ពីអ្នករៀបចំកម្មវិធីប្រដាល់នៅប្រទេសកម្ពុជា បានជ្រើសរើសយកកីឡាកររុស្ស៊ីពីសហព័ន្ធកីឡាប្រដាល់មួយថៃប្រទេសរុស្ស៊ីមកប្រកួតនៅប្រទេសកម្ពុជា ស្របពេលនៅប្រទេសរុស្ស៊ីក៏មានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ការលើកជាចម្ងល់របស់លោកបានកើតមានឡើងនៅពេលឃើញកម្មវិធីប្រដាល់របស់ទូរទស្សន៍ថោនបានយកកីឡាកររុស្ស៊ីដែលមានមេដាយច្រើនមកប្រកួតជាមួយកីឡាករវ័យក្មេង អេ អាំម៉ារីន ភូថង ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ស្ថាបនិកសហព័ន្ធប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ីបានលើកឡើងថា៖ «ឆ្ងល់! យើងខ្ញុំជាតំណាងផ្លូវការឲ្យកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី គឺសហព័ន្ធកីឡាគុនខ្មែររុស្ស៊ី ចុះហេតុអ្វីបានជាអ្នករៀបចំកម្មវិធីប្រកួតនៅកម្ពុជាជ្រើសរើសយកកីឡាករមកពីសហព័ន្ធកីឡាមួយថៃនៅរុស្ស៊ី (IFMA) ទៅប្រកួតវិញ មិនទាក់ទងយើងខ្ញុំ ហើយក៏មិនជ្រើសរើសកីឡាករពីសហព័ន្ធកីឡាគុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ី ឬកម្ពុជាមិនចង់អភិវឌ្ឍគុនខ្មែរនៅរុស្ស៊ី? នរណាឆ្លើយសំនួរខ្ញុំបាន? កីឡាករនេះមិនមែនជាសមាជិកនៅស្ថាប័នរបស់យើងខ្ញុំទេ»។
សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ីត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដោយមានលោក Pavel Arais ជាប្រធាន លោក Oleg Kudrinsky ជានាយក និងជាស្ថាបនិក ព្រមទាំងលោក Sergey Babayan ជាអនុប្រធាន ព្រមទាំងមានក្លឹបជាច្រើនជាសមាជិក។ សព្វថ្ងៃមានកីឡាករ កីឡាការិនីជាច្រើនកំពុងហ្វឹកហាត់ និងបានចេញប្រកួតជាបន្តបន្ទាប់នៅប្រទេសរុស្ស៊ី៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


