កីឡា
អ្នកលេងគុនខ្មែរ១០រូបទទួលបានជោគជ័យខ្លាំងដើមឆ្នាំ២០២៣
កីឡាករប្រដាល់គុនខ្មែរជាច្រើនទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួនទាំងការប្រកួតនៅក្លិប និងជម្រើសជាតិ។ កីឡាករខ្លះបានឈ្នះទាំងមេដាយមាសកីឡាស៊ីហ្គេម និងខ្សែក្រវាត់អន្តរជាតិ ខណៈអ្នកខ្លះបានឈ្នះខ្សែក្រវាត់អន្តរជាតិ ប៉ុន្តែមិនបានជាប់ជម្រើសជាតិទេ។
ថ្ងៃនេះ សូមបង្ហាញកីឡាករ១០រូបដែលអាចចាត់ថា ទទួលបានជោគជ័យខ្លាំងនៅក្នុងអាជីពប្រដាល់របស់ខ្លួននៅដើមឆ្នាំ២០២៣។
ព្រំ សំណាង
រូបគេជាកីឡាករទម្ងន់ធ្ងន់មិនធ្លាប់ចាញ់សោះសម្រាប់ការប្រកួត៣០លើកចុងក្រោយគិតចាប់តាំងពីដាច់ឆ្នាំ២០២២រហូតដល់ខែកក្កដា ឆ្នាំ២០២៣នេះ។ ក្នុងនាមជាកីឡាករគុនខ្មែរជម្រើសជាតិ រូបគេបានឈ្នះមេដាយមាសស៊ីហ្គេម និងខ្សែក្រវាត់៤គ្រឿង។


-ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ KIF
-ខ្សែក្រវាត់អន្តរជាតិ Thai Fight
-ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ
-ខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព
-មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣
ប៉ឹត សង្ឃឹម

កីឡាករគុនខ្មែរ ប៉ឹត សង្ឃឹម មិនទាន់ស្គាល់ពាក្យបរាជ័យឡើងក្នុងការឡើងសង្វៀនប្រហែលជាពីរឆ្នាំចុងក្រោយនេះ និងអាចចាត់ទុកជាកីឡាករទទួលបានជោគជ័យបំផុត។ រូបគេបានឈ្នះមេដាយមាសស៊ីហ្គេម២រដូវកាលជាប់គ្នា និងឈ្នះខ្សែក្រវាត់ជាច្រើនគ្រឿង។ សម្រាប់ឆ្នាំ២០២៣នេះ រូបគេមិនសូវបានឡើងប្រកួតទេដោយបានហ្វឹកហាត់នៅជម្រើសជាតិ។ រូបគេបានខ្សែក្រវាត់គុនខ្មែរ IPCC Kun Khmer និងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។
ឈុត សេរីវ៉ាន់ថង

កីឡាករមកពីខេត្តបាត់ដំបងរូបនេះក៏ទទួលបានជោគជ័យខ្លាំងនៅដើមឆ្នាំ២០២៣នេះដោយរូបគេបានឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ និងខ្សែក្រវាត់ NNP។
ឃីម បូរ៉ា

កូនប្រុសរបស់លោក ហេង ប៊ុនឃីម ក៏ជាកីឡាករទទួលបានជោគជ័យច្រើនក្នុងអាជីពរបស់ខ្លួននាប៉ុន្មានឆ្នាំចុងក្រោយ។ សម្រាប់ឆ្នាំ២០២៣ រូបគេបានឈ្នះមេដាយមាសស៊ីហ្គេម និងខ្សែក្រវាត់គ្រុឌអន្តរជាតិ។
ធឿន ធារ៉ា
រូបគេមិនបានជាប់ជម្រើសជម្រើសជាតិកម្ពុជាទេ ប៉ុន្តែជាកីឡាករប្រដាល់ម្នាក់ដែលទទួលបានជោគជ័យបំផុតលើឆាកអន្តរជាតិ។ ដោយគ្រាន់តែប៉ុន្មានខែចុងក្រោយនេះ រូបគេបានឈ្នះខ្សែក្រវាត់អន្តរជាតិ៤គ្រឿង។

-ឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight
-ឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
-ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ
-ឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព
ពេជ្រ សម្បត្តិ

កីឡាកររូបនេះមិនមែនជាសមាជិកជម្រើសជាតិទេ ដូច្នេះរូបគេទទួលបានជោគជ័យសម្រាប់ក្លិប។ បន្ទាប់ពីឈ្នះខ្សែក្រវាត់ខារ៉ាបាវកាលពីចុងឆ្នាំ២០២២ រូបគេបានឈ្នះខ្សែក្រវាត់គ្រុឌអន្តរជាតិ ឆ្នាំ២០២៣ និងឈ្នះពានរង្វាន់នៅប្រទេសបារាំង។
ពេជ្រ ប៊ុនសិទ្ធ

កូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ មិនមែនជាកីឡាករជម្រើសជាតិកម្ពុជាទេ ប៉ុន្តែបានឈ្នះខ្សែក្រវាត់អន្តរជាតិ១គ្រឿងលើកដំបូងក្នុងអាជីពរបស់ខ្លួន។ រូបគេបានឈ្នះខ្សែក្រវាត់ខារ៉ាបាវអន្តរជាតិឆ្នាំ២០២៣។
រឿង សោភ័ណ្ឌ

រឿង សោភ័ណ្ឌ ទើបតែវិលត្រឡប់ចូលសង្វៀនប្រហែលជាពីរឆ្នាំចុងក្រោយ និងបានជាប់ជម្រើសជាតិគុនខ្មែរ បន្ទាប់ពីរបួសឃ្លាតឆ្ងាយពីសង្វៀនជាច្រើនឆ្នាំ ប៉ុន្តែរូបគេកម្របរាជ័យណាស់ក្នុងការប្រកួត។ ជាពិសេស ការប្រកួតចុងក្រោយ រូបគេបានឈ្នះដៃគូកាលពី១០ឆ្នាំមុន ចេស្តា របស់ថៃ។ រូបគេបានឈ្នះមេដាយមាសស៊ីហ្គេមឆ្នាំ២០២៣។
ផល សោភ័ណ្ឌ

កូនសិស្សនៅក្លិបតាឡីដំរីមានឬទ្ធិរូបនេះរក្សាសមត្ថភាពបានល្អណាស់ បើប្រៀបធៀបនឹងកាលពី៥ឆ្នាំមុន។ រូបគេមិនបានជាប់ជម្រើសជាតិទេ ប៉ុន្តែការប្រកួតនៅក្លិប រូបគេបានឈ្នះខ្សែក្រវាត់អន្តរជាតិ១គ្រឿងនៅឆ្នាំ២០២៣នេះ។ នៅឆ្នាំ២០២៣នេះរូបគេបានឈ្នះខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ។
លន បញ្ញា

អ្នកប្រដាល់រូបនេះអាចត្រូវបានចាត់ទុកជាកីឡាករដែលទទួលបានជោគជ័យម្នាក់សម្រាប់អាជីពប្រដាល់របស់ខ្លួនក្នុងឆ្នាំ២០២៣នេះ។ ថ្វីបើរូបគេមិនបានប្រកួតដណ្តើមខ្សែក្រវាត់ណាមួយ ប៉ុន្តែបើនិយាយពីការឡើងសង្វៀនប៉ុន្មានខែចុងក្រោយនេះមិនដែលចាញ់ឡើយ។ ជាពិសេសរូបគេបានឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


