Connect with us

កីឡា

ឪពុកអះអាង​ថា ឈុត សេរីវ៉ាន់ថង នៅតែល្អ ពេលវិលមកសង្វៀនវិញខែក្រោយ

បានផុស

នៅ

កីឡាករ​វ៉ៃ​ក្បាច់ ឈុត សេរីវ៉ាន់ថង ​នឹង​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ បន្ទាប់​ពី​បាត់​មុខ​ពី​សង្វៀន​រយៈ​ពេល​ប្រមាណ​២​ខែ​កន្លង​ទៅ​នេះ ខណៈ​លោក ឈុត សេរី ជា​ឪពុក​បាន​អះ​ថា កូន​ប្រុស​របស់​លោក​​នឹង​នៅ​តែ​ល្អ​ដូច​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈុត សេរី ឪពុកបង្កើត និងជាគ្រូបង្វឹករបស់ ឈុត សេរីវ៉ាន់ថង បាន​ឲ្យ​ដឹង​ថា គ្មាន​អ្វីប៉ះពាល់​ដល់​សមត្ថភាព​របស់ សេរីវ៉ាន់់ថង​ឡើយ បើ​ទោះ​បី​ជា​ខក​ខាន​ឡើង​ប្រកួត​មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ ពី​ព្រោះ​​រូបគេនៅតែបន្តហ្វឹកហាត់​ជា​ប្រចាំ។

ឈុត សេរីវ៉ាន់ថង បានបាត់មុខពីសង្វៀនប្រកួតអស់រយៈពេលជាង២ខែ​ពោល​គឺ​ចាប់តាំងពី​ខែមិថុនា ក្រោយពីយកឈ្នះកីឡាករ អេលីត សាន់ និង​​ក្លាយជាម្ចាស់ខ្សែក្រវាត់ Kun Khmer NNP។

លោក ឈុត សេរី បាននិយាយប្រាប់«កម្ពុជាថ្មី»ថា ៖«តាមមតិរបស់ខ្ញុំសម្រាប់កីឡាករកម្រិតវ៉ៃនិងលំដាប់ប្រហែល សេរីវ៉ាន់ថង ការខកខានប្រកួតត្រឹមរយៈពេល២ទៅ៣ខែ មិនមានជាបញ្ហាចោទអ្វីទេ ឲ្យតែកីឡាករខំហ្វឹកហាត់ ប៉ុន្តែបើខកខានការប្រកួតរយៈពេល១ឆ្នាំ ទើបអាចមានផលប៉ះពាល់ខ្លាំង»។

សម្រាប់អវត្តមាន​លើសង្វៀន​គឺដោយសារភរិយារបស់ខ្លួនមានផ្ទៃពោះ និងសម្រាលកូន​។ ភរិយារបស់កីឡាករ សេរីវ៉ាន់ថង បានសម្រាលកូនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

តាម​ការ​គ្រោង​ទុក ឈុត សេរីវ៉ាន់ថង នឹងវិលចូលសង្វៀនប្រកួតវិញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៣។

លោក ឈុត សេរី បានបន្ថែមថា៖«ចំពោះ សេរីវ៉ាន់ថង នៅតែបន្តការហ្វឹកហាត់ធម្មតា ប៉ុន្តែរូបគេខកខានហ្វឹកហាត់នៅពេល ដែលប្រពន្ធ​សម្រាលកូន។ ក្រោយ​មានឈ្នោះប្រកួត នៅថ្ងៃទី១០ ខាងមុខនេះ សេរីវ៉ាន់ថង ​បាន​បង្កើនការវឹកហ្វាក់ហាត់បន្ថែមទៀត ដើម្បីតៀមការប្រកួត»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម