កីឡា
ជំនាន់ចាញ់ខ្សែក្រវាត់ ឡុង ជិន និងធ្លាក់បាក់ឌុប ឈុត សេរីវណ្ណថង ស្ទើរបោះបង់អាជីពប្រដាល់ទៅហើយ
មុនឈានដល់ភាពជោគជ័យលើវិថីប្រដាល់ និងមានជីវភាពធូរធាដូចពេលនេះ ឈុត សេរីវណ្ណថង ស្ទើរតែបោះបង់អាជីពប្រដាល់នេះ និងការសិក្សាទៅហើយអំឡុងឆ្នាំ២០១៨ ដែលបានចាញ់ខ្សែក្រវាត់ ឡុង ជិន និងធ្លាក់បាក់ឌុបជំនាន់នោះ។

លោក ឈុត សេរី និងកូនប្រុស
បច្ចុប្បន្ននេះកីឡាករ ឈុត សេរីវណ្ណថង បានក្លាយជាកីឡាករជួរមុខមួយរូបនៅកម្ពុជាលើប្រភេទទម្ងន់ ៦០គីឡូក្រាម។ គេមើលឃើញថាអ្នកប្រដាល់ដើមកំណើតពីខេត្តបាត់ដំបងម្នាក់នេះកំពុងទទួលបានភាពជោគជ័យជាខ្លាំងដោយឈ្នះខ្សែក្រវាត់ និងពានរង្វាន់ជាច្រើនគ្រឿងក្នុងអាជីព។ ប្រាក់រង្វាន់លើកទឹកចិត្ត រង្វាន់ផ្ទះ ក្របខ័ណ្ឌទាហានរូបគេសុទ្ធតែទទួលបានអស់ហើយក្នុងអាជីពប្រដាល់នេះ។ ក្រៅពីនេះជីវភាពធូរធា និងមានលទ្ធភាពទិញដី ធ្វើក្លឹបប្រដាល់ និងទិញផ្ទះ ទិញឡាន ជាដើមគឺបានមកពីការចាប់អាជីពប្រដាល់ជាច្រើនឆ្នាំកន្លងមក។

កីឡាករ ឈុត សេរីវណ្ណថង
លោក ឈុត សេរី ដែលជាឪពុកក៏បានរំលឹកទៅអតីតកាលថា អំឡុងឆ្នាំ២០១៨ វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ទី១ ក្នុងអាជីពប្រដាល់នៅសង្វៀនអាស៊ីអាគ្នេយ៍កូនប្រុសរបស់លោកចាញ់ពិន្ទុ ឡុង ជិន បានត្រឹមជើងឯករងប៉ុណ្ណោះ។ ក្រោយចាញ់ខ្សែក្រវាត់ពេលលនោះបានធ្វើឲ្យ វណ្ណថង បាក់ទឹកចិត្តរហូតគ្មានអារម្មណ៍រៀនសូត្រ និងបានធ្លាក់បាក់ឌុប អំឡុងឆ្នាំ២០១៨ នោះទៀតផង។ ស្ថានភាពនៅពេលនោះលោកក៏ពិបាកចិត្តផងដែរ ព្រោះឃើញកូនលែងមានអាម្មរណ៍ធ្វើអ្វីទាំងអស់បែបនេះ។

វណ្ណថង កាលឈ្នះខ្សែក្រវាត់នៅបារាំង
ប៉ុន្តែក្រុមគ្រួសារទាំងមូលបានព្យាយាមលើកទឹកចិត្ត និងពន្យល់ថា «កីឡាតែប៉ុណ្ណឹងឯង មានចាញ់ មានឈ្នះ» ខំប្រឹងតស៊ូបន្តទៀតទៅថ្ងៃក្រោយនឹងទទួលបានជោគជ័យវិញហើយ។ បន្ទាប់ពី វណ្ណថង ធ្វើចិត្តបាន និងបានយល់រួចមកក៏បន្តតស៊ូប្រឹងប្រែងហ្វឹកហាត់រហូតទទួលបានភាពជោគជ័យ និងមានសមិទ្ធផលល្អដូចសព្វថ្ងៃនេះតែម្ដង។

កីឡាករ ឈុត សេរីវណ្ណថង
លោក ឈុត សេរី ថាអ្វីដែលកូនប្រុសរបស់លោក និងជីវភាពក្រុមគ្រួសារមានថ្ងៃនេះគឺសុទ្ធតែបានមកពីវិស័យប្រដាល់គុនខ្មែរ។ លោកផ្ដាំផ្ញើទៅកាន់ក្មេងៗជំនាន់ក្រោយបើមិនទាន់ទទួលបានជោគជ័យនោះទេត្រូវតែខំប្រឹងប្រែងតស៊ូហ្វឹកហាត់បន្តទៅទៀត។ នៅថ្ងៃណាមួយពួកគេនឹងជោគជ័យដូចជាកូនប្រុសរបស់លោកនៅពេលនេះអីចឹងដែរ៕


វណ្ណថង កាលប្រកួតនៅបារាំង
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


