កីឡា
ឈុត សេរីវណ្ណថង ពីមុនបានត្រឹមឈរមើលយន្តហោះមិនដែលស្រមៃថាបានជិះ និងដើរច្រើនប្រទេសដូចនេះឡើយ
កីឡាករ ឈុត សេរីវណ្ណថង ថាខ្លួនមិនដែលនឹកស្រមៃថាបានជិះយន្តហោះ ឬដើរលេងនៅក្រៅប្រទេសបានច្រើនដូចនេះនោះឡើយពិសេទៅជាមួយលោកឪពុក ព្រោះពីមុនបានត្រឹមឈរមើលយន្តហោះហោះប៉ុណ្ណោះឡើយ។

រូបភាពលើហ្វេសបុក វណ្ណថង
អ្នកប្រដាល់គុនខ្មែរ ឈុត សេរីវណ្ណថង បានឲ្យដឹងថា ដោយសារតែកីឡាគុនខ្មែរទើបធ្វើឲ្យខ្លួនមានថ្ងៃនេះពិសេសគឺបានជិះយន្តហោះ និងបានទៅដល់ច្រើនប្រទេស។ ពីមុនធ្លាប់តែឈរមើលយន្តហោះហោះតែប៉ុណ្ណោះមិនដែលស្រមៃថាបានជិះនោះឡើយ។

វណ្ណថង ឈ្នះខ្សែក្រវាត់នៅបារាំង
កីឡាករដើមកំណើតពីខេត្តបាត់ដំបងរូបនេះបន្ថែមទៀតថា កាន់តែអស្ចារ្យសម្រាប់ខ្លួននោះគឺការបានចេញទៅប្រកួតអមជាមួយលោកឪពុកដែលជាអ្នកមានគុណផងដែរដែលនេះពិតជាមានភាពសប្បាយរីករាយជាខ្លាំងចំពោះខ្លួនជាកូន។ ដោយសារតែការចេញទៅប្រទេសធំៗដូចជាប្រទេសចិន ជប៉ុន បារាំង អេស្បាញ់ ជាដើមនេះគឺត្រូវចំណាយថវិកាច្រើនទើបអាចទៅបាន។ មួយវិញទៀតប្រសិនបើចង់មកខ្លួនឯង ឬជាមួយក្រុមគ្រួសារក៏ពិបាកដែរដោយសារតែការចំណាយថ្លៃពេក។ ប៉ុន្តែគុនខ្មែរបានជួយឲ្យខ្លួនជាមួយលោកឪពុកបានមកស្គាល់ពិភពលោកខាងក្រៅ។

វណ្ណថង និងលោកឪពុក
បញ្ជាក់ដែរថា ឈុត សេរីវណ្ណថង ជាកីឡាករជើងខ្លាំងមួយរូបលើប្រភេទទម្ងន់ ៦០គីឡូក្រាមនៅប្រទេសកម្ពុជា។ នៅតាមកម្មវិធីប្រដាល់ធំៗក្នុងស្រុកតែងតែចង់បានរូបគេឡើងប្រកួតឲ្យ ព្រោះមិនសូវធ្វើឲ្យខកបំណង វាយអស់ៗ និងមិនសូវបង្ករបញ្ហាច្រើនអំពីការត្រៀមខ្លួនផ្សេងៗ។ រូបគេក៏ឧហស្សាហ៍បង្ហាញមុខនៅឯក្រៅប្រទេសផងដែរដូចជានៅបារាំង អេស្ប៉ាញ ចិន និងប្រទេសជាច្រើនទៀត។ ថ្មីៗនេះទើបឈ្នះខ្សែក្រវាត់មកពីប្រទេសបារាំងផងដែរពិសេសនោះការប្រកួតមួយនោះក៏មានវត្តមានលោក ឈុត សេរី ទៅជាមួយផង៕



វណ្ណថង និងលោកឪពុក
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


