កីឡា
ម៉ានូ សិល្បៈ ប្រកាសឲ្យនាំមកជើងខ្លាំងជួបខ្លួន បន្ទាប់ពីផ្តួលកីឡាករឡាវ
កីឡាករប្រដាល់គុនខ្មែរ ម៉ានូ សិល្បៈ បានផ្តួលកីឡាករឡាវ ឆាតសាម័យ ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី២ ក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរអលស្តារ វគ្គ៨ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ម៉ានូ សិល្បៈ បាននិយាយថា ៖«ខ្ញុំចង់ឲ្យអ្នករៀបចំការប្រកួតនាំយកជើងខ្លាំងមកទៀត អត់អីទ។ បើខ្ញុំចាញ់ ខ្ញុំរៀនបន្តទៀត ប៉ុន្តែមុននឹងចាញ់គឺពិបាករបស់ខ្ញុំហើយ ហើយបើទោះបីជាខ្ញុំចាញ់ក៏ចាញ់អត់សន្លប់ទេ។ អត់អីទេ យកអាខ្លាំងមក ខ្ញុំអាចទទួលបាន»។

ការប្រកាសបែបនេះ បន្ទាប់ពីកីឡាករ ម៉ានូ សិល្បៈ បានផ្តួលកីឡាករឡាវ ឆាត សម័យ ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី២ក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរអលស្តារវគ្គ៨ ហើយក៏ជាការវិលមកសងសឹកមិនទទួលបានជោគជ័យរបស់កីឡាករឡាវ បន្ទាប់ពីរូបគេបានចាញ់ដោយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣ពេលជួបគ្នាលើកទី១។

ម៉ានូ សិល្បៈ ទទួលបានជ័យជម្នះរហូតសម្រាប់ការវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរសាថ្មី និងទទួលបានសញ្ជាតិខ្មែរ បន្ទាប់ពីបានវ៉ៃតំណាងឲ្យគុនខ្មែរជាច្រើនឆ្នាំមកហើយ ប៉ុន្តែរូបគេបានសម្រាកពីសង្វៀនប្រហែលជាបីបួនឆ្នាំហើយ។

អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ ក្បាច់វ៉ៃរបស់ ម៉ានូ សិល្បៈ លើកនេះពិតជាប្លែកជាងមុនៗ។ រូបគេបានព្យាយាមតតាំងជាមួយដៃគូ និងមានក្បាច់ឡើងជង្គង់ដ៏ល្អដែលទាំងអស់រូបគេបានអរគុណដល់ជើងខ្លាំងគុនខ្មែរ ព្រំ សំណាង ដែលបានជួយបង្ហាត់រូបគេឲ្យក្បាច់ពិសេសប្លែកៗ៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


