កីឡា
សឿត បារាំង តាំងចិត្តយក៣ពិន្ទុពីម្ចាស់ផ្ទះ Cebu FC ដើម្បីអ្នកគាំទ្រកម្ពុជា
ខ្សែបម្រើការពារ សឿត បារាំង បានតាំងចិត្តរួមគ្នាជាមួយមិត្តរួមក្រុមភ្នំពេញក្រោនដើម្បីស្វែងរកឲ្យបានជ័យជម្នះពីម្ចាស់ផ្ទះ Dynamic Herb Cebu FC របស់ហ្វីលីពីន វេលាម៉ោង៧យប់ ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup។

ក្នុងសន្និសីទសារព័ត៌មាន សឿត បារាំង បានលើកឡើងថា ក្រុមទាំងមូលរីករាយដែលបានមកប្រកួតនៅប្រទេសហ្វីលីពីន និងតាំងចិត្តស្វែងរកជ័យជម្នះដើម្បីជូនអ្នកគាំទ្រនៅកម្ពុជា។
កីឡាករបាននិយាយថា ៖«ការប្រកួតថ្ងៃស្អែកគឺជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើងដើម្បីយក៣ពិន្ទុពីក្រុមម្ចាស់ផ្ទះជូនអ្នកគាំទ្ររបស់យើង។ យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីស្វែងជ័យជម្នះឲ្យបាន»។
Dynamic Herb Cebu FC ជាក្រុមថ្មីមួយនៅប្រទេសហ្វីលីពីនដែលទើបបង្កើតឡើងកាលពីឆ្នាំ២០២១ពោលគឺទើបតែបាន២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែធ្វើបានល្អនារដូវកាល២០២២-២៣កន្លងទៅក្នុងលីគហ្វីលីពីនដោយពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ២ដើម្បីទទួលបានកៅអីក្នុងពានរង្វាន់ AFC Cup វគ្គសន្សំពិន្ទុក្នុងពូលតែម្តង។

ចំណែក ភ្នំពេញក្រោន ធ្លាប់ចូលរួមប្រកួតពានរង្វាន់ AFC Cup ៣ដងហើយគិតទាំងឆ្នាំ២០២៣នេះ។ លើកទី១ ឆ្នាំ២០១៧ ក្នុងវគ្គ Playoff ក្រុមតំណាងកម្ពុជាមួយនេះបានចាញ់ ក្រុមសិង្ហបុរី Home United ទាំងពីរជើង សរុបគ្រាប់បាល់ ៣-៧។ ឆ្នាំ២០២២ ភ្នំពេញក្រោនបានប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល I ដោយបានចាញ់ក្រុមសិង្ហបុរី Hangang United ៣-៤, ស្មើក្រុមវៀតណាម Viettel ០-០ និងឈ្នះក្រុម Young Elephant ៤-២ ស្ថិតនៅលេខ៣។
នៅឆ្នាំ២០២៣ នៅជម្រុះបឋម ភ្នំពេញក្រោន បានឈ្នះក្រុមឡាវ Young Elephant ៣-០ និងវគ្គ Playoff ឈ្នះសិង្ហបុរី Tampines Rovers ៣-២ ដើម្បីបានឡើងទៅវគ្គចែកពូល ដោយស្ថិតនៅពូល F ជាមួយក្រុម DH Cebu (ហ្វីលីពីន) Macarthur FC (អូស្ត្រាលី) និង Shan United (មីយ៉ាន់ម៉ា)៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


