កីឡា
កំណត់ត្រាដ៏អាក្រក់ ២ ត្រូវបានចារសម្រាប់លោក Oleg និង ភ្នំពេញក្រោន ក្រោយចាញ់ បឹងកេត
ក្រុម ភ្នំពេញក្រោន ចាញ់ក្រុម បឹងកេត កាលពីថ្ងៃ អាទិត្យ កន្លងទៅ បានបង្កើតជាកំណត់ត្រាអាក្រក់ ២ សម្រាប់ក្រុមរហស្សនាម សិង្ហក្រហម និងគ្រូបង្វឹកលោក Oleg Starynskyi។

ក្រុម ភ្នំពេញក្រោន បានជួបបរាជ័យជាបន្តបន្ទាប់នាប៉ុន្មានប្រកួតចុងក្រោយនេះ ខណៈកាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ឆ្នាំ ២០២៦ ពួកគេបានបន្តចាញ់ក្រុម បឹងកេត នៅទឹកដីខ្លួនឯងក្នុងលទ្ធផល ២-១។ ការបរាជ័យនេះ ក៏បានក្លាយជាកំណត់ត្រាដ៏អាក្រក់មួយផងដែរ សម្រាប់ក្លិបពួកគេទាំងមូល ដោយនេះជាការចាញ់ បឹងកេត នៅក្នុងដីរបស់ខ្លួនឯងជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ។

ជាមួយគ្នានេះ វាក៏បានបង្កើតនូវកំណត់ត្រាដ៏អាក្រក់មួយបន្ថែមទៀតសម្រាប់គ្រូបង្វឹកលោក Oleg ផងដែរ ដោយនេះជាការដឹកនាំក្រុម ភ្នំពេញក្រោន មិនស្គាល់ជ័យជម្នះសោះ ៦ ប្រកួតជាប់ៗគ្នាជាលើកដំបូង ចាប់តាំងពីលោកដឹកនាំពីឆ្នាំ ២០២០ មក។ ការដឹកនាំរបស់បុរសសញ្ជាតិ អ៊ុយក្រែន ក្នុង ៦ ប្រកួតចុងក្រោយ គឺ ភ្នំពេញក្រោន ស្មើ ២ និងចាញ់ ៤។
លទ្ធផល ៦ ប្រកួតចុងក្រោយរបស់ ភ្នំពេញក្រោន គឺបានស្មើ អាយអេសអាយ ដង្កោសែនជ័យ ២-២ ក្នុងពានសម្តេចតេជោ, ស្មើ អង្គរថាយហ្គឺរ ០-០ ក្នុងលីគកំពូល កម្ពុជា, ចាញ់ ព្រះខ័នរាជស្វាយរៀង ជើងទីមួយ ១-៤ និងជើងទីពីរ ១-២ ក្នុងពាន AFC Challenge League, ចាញ់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ១-២ ក្នុងលីគកំពូល កម្ពុជា និងចុងក្រោយចាញ់ក្រុម បឹងកេត ១-២ ក្នុងលីគកំពូល កម្ពុជា។

គួរបញ្ជាក់ផងដែរ ថា នៅរដូវកាលនេះ ក្រុម ភ្នំពេញក្រោន ដែលជាគូប្រជែងធំបំផុតរបស់ ព្រះខ័នរាជស្វាយរៀង ហាក់កំពុងអស់ឱកាសប្រជែងលីគហើយ បន្ទាប់ពីពួកគេត្រូវដេញពិន្ទុក្រុមកំពូលតារាងដល់ទៅ ១១ ពិន្ទុ។ គិតត្រឹម បច្ចុប្បន្នក្រុម សិង្ហក្រហម នៅសល់តែពានសម្តេចតេជោមួយប៉ុណ្ណោះ ដើម្បីប្រជែង៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


