កីឡា
តារាបាល់ទាត់ឆ្នើម៥រូប រកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៣
បច្ចុប្បន្ននេះ ទីផ្សារដោះដូរកីឡាករមានការប្រកួតខ្លាំង ហើយតម្លៃខ្លួនកីឡាករកាន់តែកើនឡើងជាលំដាប់ទៅតាមសមត្ថភាព និងប្រជាប្រិយភាពរបស់ពួកគេ។ ជាពិសេសក្លិបនៅលីគអារ៉ាប់ប៊ីសាអ៊ូឌីតកំពុងអូសទាញកីឡាករឆ្នើមៗជាមួយការផ្តល់តម្លៃខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់។

ខាងក្រោមនេះជាកីឡាករ៥រូបរកចំណូលបានច្រើនបំផុតនៅឆ្នាំ២០២៣៖
១. កីឡាករ Cristiano Ronaldo
តារាឆ្នើមកីឡាករ Cristiano Ronaldo ជាកីឡាករបាល់ទាត់ដែលអាចរកបានប្រាក់ចំណូលច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ បើយោងតាមទស្សនាវដ្តី Forbes។ គិតត្រឹមចុងឆ្នាំ២០២៣ Ronaldo កំពុងឈរលេខ១ ក្នុងតារាងចំណាត់ថ្នាក់កីឡាករបាល់ទាត់រកប្រាក់ចំណូលបានច្រើនបំផុត។ ប្រាក់ចំណូលសរុបដែលរំពឹងទុកគឺប្រមាណ២៦០លានដុល្លារ។ ចំណូលថ្លៃពលកម្ម២០០លានដុល្លារទទួលពីក្លិប Al Nassr ខណៈចំណូលផ្សេងរបស់រួមមានជាមួយក្រុមហ៊ុន Nike និង Jacob & Co ត្រូវបានគេប៉ាន់ស្មានថា តម្លៃ៦០លានដុល្លារក្នុងមួយឆ្នាំ។

២. កីឡាករ Lionel Messi
កីឡាករ Lionel Messi ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីកីឡាករដែលរកបានចំណូលច្រើនបំផុតគឺប្រមាណ១៣៥លានដុល្លារ។ កិច្ចព្រមព្រៀងរបស់ Messi ជាមួយ Inter Miami ត្រូវបានគេប៉ាន់ប្រមាណថា រូបគេអាចរកចំណូលបាន៦៥លានដុល្លារតាមរយៈដៃគូលីគ Adidas និង Apple TV ព្រមទាំងជម្រើសក្នុងការទិញភាគហ៊ុននៅ Inter Miami នៅពេលគាត់ព្យួរស្បែកជើង។ ប្រាក់ចំណូលក្រៅទីលានប្រចាំឆ្នាំចំនួន៧០លានដុល្លារ។

៣. កីឡាករ Neymar
ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានឡើងមកចំណាត់ថ្នាក់ទាំង៣ ជាមួយនឹងប្រាក់ចំណូលចំនួន១១២លានដុល្លារ បន្ទាប់ពីបានចុះហត្ថលេខាចូលរួមជាមួយក្លិប Al Hilal នៃលីគអារ៉ាប៊ីសាអ៊ូឌីតកាលពីខែសីហា។ បើយោងតាមទស្សនាវដ្តី Forbes កីឡាកររូបនេះទទួលបានចំណូលប្រមាណ៨០លានដុល្លារពីក្លិប Al Hilal ខណៈចំណូលផ្សេងទៀតបានពីដៃគូសហការផ្សេងៗប្រមាណ៣២លានដុល្លារ។

៤. កីឡាករ Kylian Mbappé
ខ្សែប្រយុទ្ធ Kylian Mbappé ស្ថិតនៅចំណាត់ថ្នាក់លេខ៤គឺតាមពីក្រោយអតីតមិត្តរួមក្រុម Paris Saint-Germain កីឡាករ Neymar រួមជាមួយនឹងប្រាក់ចំណូលប្រមាណ១១០លានដុល្លារ។ រូបគេរកបានចំណូលពីទីលានប្រមាណ៩០លានដុល្លារ និងចំណូលពីប្រភពផ្សេងប្រមាណ២០លានដុល្លារ។

៥. កីឡាករ Karim Benzema
ខ្សែប្រយុទ្ធកីឡាករ Karim Benzema ឈរនៅចំណាត់ទី៥ដោយចំណូលប្រមាណ១០៦លានដុល្លារ។ កីឡាករបារាំងរូបនេះទទួលបានតម្លៃពលកម្មច្រើនបំផុតលំដាប់ទី២ នៅលីគអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពី Cristiano Ronaldo។ចំណូលពីក្លិប Al-Ittihad កីឡាករ Benzema ទទួលបានចំនួន១០០លានដុល្លារ ខណៈចំណូលពីដៃគូសហការផ្សេងៗប្រមាណ៦លានដុល្លារទៀត៕

ប្រភព៖ Forbes
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


