កីឡា
ផាច សុជាវីឡា ប្តេជ្ញាយកជ័យលើ Shan United យប់នេះដើម្បីប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា
ក្លិបភ្នំពេញក្រោន នឹងត្រូវជួបក្លិប Shan United របស់មីយ៉ាន់ម៉ា នៅវេលាម៉ោង៧យប់ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយ ដើម្បីស្វែងរកកៅអីឡើងទៅវគ្គបន្តជាលើកដំបូងក្នុងពានរង្វាន់លំដាប់ទី២ទ្វីបអាស៊ី AFC Cup។

ខ្សែការពារស្លាបឆ្វេងកីឡាករ ផាច សុជាវីឡា មិនសូវមានក្ដីបារម្ភច្រើនទេ ក្នុងជំនួបជាមួយ Shan United យប់នេះ ទោះបីមួយរយៈចុងក្រោយភ្នំពេញក្រោនមមាញឹកទាំងការប្រកួតក្នុងលីគកំពូលកម្ពុជានិង AFC Cup។ ការប្រកួតជាប់គ្នាច្រើនជាមូលហេតុធ្វើឲ្យកីឡាករភ្នំពេញក្រោន មិនសូវមានពេលសម្រាក និងមានបញ្ហារបួសទៀត។

ផាច សុជាវីឡា បានប្រាប់«កម្ពុជាថ្មី»៖«សម្រាប់ការប្រកួតយប់នេះ ខ្ញុំមិនសូវបារម្ភទេ ព្រោះកីឡាករយើងជាសះស្បើយច្រើន។ ណាមួយភ្នំពេញក្រោនមានកីឡាករច្រើនអាចជំនួសបាន។ ក្រុមយើងនឹងបន្ដលេងតាមរបៀបដែលក្រុមលេងដូចរាល់ដង ដើម្បីស្វែងរកជ័យជម្នះ»។
បន្ទាប់ពីជួបក្រុម Shan United ក្រុមភ្នំពេញក្រោន បន្តធ្វើការងារធ្ងន់ទៀតនឹងត្រូវជួបក្លិបវិសាខា នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ។

Shan United ជាក្រុមមួយនៅតែមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ក្នុងការប្រកួតលីគកំពូលមីយ៉ាន់ម៉ា ដោយប្រកួត២១លើក ឈ្នះ១៩ ស្មើ២ មាន៥៩ពិន្ទុ ប៉ុន្តែសម្រាប់ការប្រកួតក្នុងពានរង្វាន់ AFC Cup វិញ អស់ឱកាសឡើងទៅវគ្គបន្តហើយ បន្ទាប់ពីរកបានតែ១ពិន្ទុពីការប្រកួត៥លើកកន្លងមកគឺស្មើ១ និងចាញ់៤ ស្ថិតនៅបាតតារាង។
ការប្រកួតនៅទឹកដីមីយ៉ានម៉ាយប់នេះ ភ្នំពេញក្រោន ត្រូវការត្រឹមស្មើ ឬចាញ់តិចគ្រាប់បាល់ ក៏នឹងក្លាយជាក្រុមកម្ពុជាដំបូងឆ្លងផុតវគ្គចែកពូលដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ប្រចាំតំបន់អាស៊ាន Asean Zonal Semi Final នៃពានរង្វាន់ AFC Cup ពីព្រោះគូប្រជែងលេខ២ល្អបំផុតគឺ Terengganu មាន១២ពិន្ទុដូចភ្នំពេញក្រោនដែរ តែចាញ់គ្រាប់បាល់ដល់ទៅ៥គ្រាប់ឯណោះ។

កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះ Shan United ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
កីឡាករ ផាច សុជាវីឡា បានបន្ថែមថា៖«យប់នេះ យើងនឹងប្រឹងប្រែងឲ្យអស់ពីសម្ថភាព ដើម្បីយកជ័យជម្នះឲ្យបានជាដាច់ខាត ដើម្បីបង្កើតប្រវត្តិសាស្រ្តសម្រាប់បាល់ទាត់កម្ពុជា និងមុខមាត់បាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ»៕
អត្ថបទ៖ ផា រតនា
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


