កីឡា
លោក Oleg ភ្នំពេញក្រោនយប់មិញធ្វើបានល្អហើយ ប៉ុន្តែខ្វះសំណាងបន្តិច
លោក Oleg Starinsky ដែលជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ថាការប្រកួតយប់មិញគឺកូនក្រុមលេងបាល្អទាំងឆន្ទៈប្រកួត និងការគ្រប់គ្រងបាល់ ប៉ុន្តែនៅខ្វះសំណាងបន្តិចយ៉ាងបើបន្តល្អដូចនេះអាចនឹងឈ្នះពាន CPL នៅចុងរដូវកាល។

លោក Oleg Starinsky
គ្រូបង្វឹកក្រុមបាល់ទាត់ភ្នំពេញក្រោន លោក Oleg Starinsky បានឲ្យដឹងថា កូនក្រុមលោកយប់មិញគឺលេងបានល្អ និងបង្ហាញពីឆន្ទៈខ្ពស់ចំពោះការប្រកួតមួយនេះពិសេសនៅវគ្គទី១ សឹងតែល្អអត់ខ្ចោះទៅហើយ។ ប៉ុន្តែការប្រកួតមួយនេះភ្នំពេញក្រោនដូចជានៅខ្វះសំណាងបើទោះជាមានទម្រង់លេងល្អក៏ដោយក្ដី។
លោក Oleg ជឿជាក់ថាប្រសិនកូនក្រុមបន្តលេងទម្រង់ល្អដូចយប់មិញនេះគឺអាចនឹងឈ្នះពានរង្វាន់លីគកំពូលកម្ពុជា (CPL) នៅចុងរដូវកាលនេះ។ ហេតុនេះហើយកីឡាករត្រូវបន្តខំប្រឹងប្រែងតទៅទៀតដើម្បីអាចឈានទៅទទួលបានភាពជោគជ័យនៅចុងរដូវកាល។

ការប្រកួតយប់មិញ
បញ្ជាក់ដែរថា បញ្ចប់ការប្រកួតទាំងពីរជើងវគ្គ ៨ក្រុមនៃពានរង្វាន់ AFC Challenge League រវាងក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន គឺក្រុមមកពីខេត្តស្វាយរៀងជាអ្នកឡើងទៅជុំបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លទ្ធផលការប្រកួតមិញនេះព្រះខ័នរាជស្វាយរៀងយកឈ្នះដោយលទ្ធផល ២-១ និងសរុបទាំងពីរជើង ៦-២ នៃវគ្គជម្រុះ ៨ក្រុម AFC Challenge League ៕

ការប្រកួតយប់មិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


