កីឡា
សុខ ធី ប្រាប់ថា រត់លើទីលានបាល់ទាត់ហត់ជាងវ៉ៃលើសង្វៀន
អ្នកលេងគុនខ្មែរ សុខ ធី ហៅ«កាកា»បានលេងបាល់ទាត់ស្ទើរពេញម៉ោងនៅពេលក្រុមបាល់ទាត់ អ្នកលេងគុនខ្មែរ ប្រកួតជាមួយក្រុមតារាសិល្បៈ ផ្ការីកគ្រប់រដូវ ក្នុងជំនួបមិត្តភាពសប្បុរសធម៌កាលពីយប់ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សុខ ធី បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ក្នុងបទសម្ភាសក្រោយចប់ការប្រកួតថា ការរត់លេងបាល់ទាត់នៅលើទីលានហត់ជាងការប្រកួតប្រដាល់នៅលើសង្វៀន ពីព្រោះនៅលើទីលានរត់ឆ្ងាយ ខណៈសង្វៀនប្រដាល់តូចរត់តែ៣នាទីគឺសម្រាក២នាទី។
សុខ ធី និយាយថា ៖«លេងបាល់ទាត់ថ្ងៃនេះសប្បាយ តែអារម្មណ៍ប្លែក ដោយសារបាល់ទាត់លេងហត់ជាងវ៉ៃប្រដាល់។ និយាយទៅបាល់ទាត់ តារាងធំ រត់ឡើងៗចុះ ហត់ខ្លាំងណាស់។ នៅលើសង្វៀន បើយើងឈ្នះការប្រកួត យើងសប្បាយ តែបើយើងចាញ់ពិបាកចិត្ត»។

នេះមិនមែនជាលើកទី១ទេដែល សុខ ធី លេងបាល់ទាត់។ តាមពិតទៅ រូបគេឧស្សាហ៍លេងបាល់ញឹកញាប់នៅពេលមករស់នៅប្រទេសកម្ពុជារយៈពេលប៉ុន្មានខែចុងក្រោយ។ ជាពិសេសរូបគេធ្លាប់បានលេងជាមួយកីឡាករ កាន់ ម៉េងហុង ដែលរកបាន៣គ្រាប់ម្នាក់ឯងក្នុងពេលក្រុមអ្នកលេងគុនខ្មែរស្មើជាមួយផ្ការីកគ្រប់រដូវដោយលទ្ធផល ៣-៣។
កីឡាករល្អក្បាច់រូបនេះបានបញ្ជាក់ថា ក្រៅពីប្រដាល់ រូបគេចូលចិត្តបាល់ទាត់ ដូច្នេះហើយបានជាលេងបាល់ទាត់ញឹកញាប់។ រូបគេជាអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្លិបបាល់ទាត់អង់គ្លេស Manchester United។

ក្រៅពី សុខ ធី ក៏មានកីឡាករប្រដាល់គុនខ្មែរជាច្រើនទៀតបានចូលរួមប្រកួតមានដូចជា ធឿន ធារ៉ា, រឿង សុភ័ណ្ឌ, ឈឿង ល្វៃ, យ៉េន ឌីណា, ម៉ឺន មេឃា, អេ អាំម៉ារីន, ក្រាក់ សម្ភាស្ស, ឡុង សំណាង និង កាន់ ម៉េង ហុងជាដើម។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលក្រុមផ្ការីកគ្រប់រដូវបានឈ្នះក្រុមអ្នកលេងគុនខ្មែរដោយប៉េណាល់ទីកាត់សេចក្តី ២-១ ក្រោយស្មើគ្នា ៣-៣ រកប្រាក់បាន៧៧៧៧ដុល្លារអាមេរិកដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា៕



អត្ថបទ៖ វីរបុត្រ
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


