កីឡា
កើតក្នុងគ្រួសារក្រីក្រ Gabriel Jesus តស៊ូរហូតទទួលបានជោគជ័យក្នុងអាជីព
Gabriel Jesus កើតនៅសង្កាត់ Jardim Peri ទីក្រុង São Paulo ប្រទេសប្រេស៊ីល ក្នុងគ្រួសារក្រីក្រដែល មានបងប្អូនប្រុស២នាក់។ ម្តាយរបស់គេគឺអ្នកស្រី Vera ជាស្រ្តីមេម៉ាយ។ រូបគេបានផ្តើមចេញពីក្មេងលេងបាល់តាមផ្លូវ បន្ទាប់មកលេងឲ្យក្រុមស្ម័គ្រចិត្តក្នុងតំបន់ មុនពេលផ្លាស់ទៅក្រុមក្នុងតំបន់ Associação Atlética Anhanguera។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ Jesus បានចុះកិច្ចសន្យាជាមួយក្រុមយុវជន Palmeiras។ គាត់ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់ក្រុមក្នុងឆ្នាំនោះ ដោយស៊ុតបាន៥៤គ្រាប់ ក្នុងការបង្ហាញខ្លួន៤៨លើក។ នៅឆ្នាំ២០១៥ រូបគេបានចូលរួមជាក្រុមធំ Palmeiras ជាកន្លែងដែលត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករចំណូលថ្មីល្អបំផុតនៅលីគកំពូលក្នុងប្រេស៊ីល និងជួយឲ្យក្លិបឈ្នះជើងឯក Copa do Brasil។ ឆ្នាំ២០១៦ រូបគេជួយក្រុម Palmeiras ឈ្នះជើងឯកលីគកំពូលប្រេស៊ីលជាលើកដំបូង ក្រោយខកខានអស់រយៈពេល២២ឆ្នាំ។
Jesus បានចុះហត្ថលេខាចូលរួមជាមួយក្លិបអង់គ្លេស Manchester City នៅខែមករា ឆ្នាំ២០១៧ ដោយមានតម្លៃផ្ទេរ២៧លានផោន។ នៅក្លិបអង់គ្លេស កីឡាករប្រេស៊ីលរូបនេះបានឈ្នះជើងឯកលីគកំពូល Premier League ចំនួន៤លើក, League Cup ចំនួន៣លើក និងFA Cup ចំនួន១លើក។ នៅខែកក្កដា ឆ្នាំ២០២២ រូបគេបានផ្លាស់ទៅក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃផ្ទេរ៤៥លានផោន។

ឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់ Jesus មានប្រមាណ៣០លានដុល្លារ។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករនៅកីឡដ្ឋាន Emirates រហូតដល់ឆ្នាំ២០២៧។ ខ្សែប្រយុទ្ធរូបនេះទទួលបានតម្លៃពលកម្ម ២៦៥,០០០ ផោនក្នុងមួយសប្តាហ៍ ស្មើនឹង ១៣,៧៨០,០០០ ផោនក្នុងមួយឆ្នាំ ព្រមទាំងមានដៃគូសហការជាមួយក្រុមហ៊ុន Adidas ផងដែរ។
Gabriel Jesus បានមកប្រទេសអង់គ្លេសជាមួយម្តាយ និងបងប្រុសរបស់ខ្លួន រួមនឹងមិត្តភក្តិ២នាក់ទៀត។ កើតក្នុងត្រកូលដែលគោរពសាសនាគ្រីស្ទ រូបគេពិតជាគោរពនិងឲ្យតម្លៃសាសនាណាស់។ នៅពេលផ្ទេរមកកាន់ក្លិបមេឃខៀវ Manchester City រូបគេសម្រេចជ្រើសរើសពាក់លេខ៣៣ គឺដើម្បីបញ្ជាក់ការគោរពដល់អាយុដែលព្រះយេស៊ូគ្រីស្ទត្រូវបានគេឆ្កាង។

ការអបអរសាទរគ្រាប់បាល់របស់ Gabriel Jesus ដោយប្រើដៃធ្វើជានិមិត្តសញ្ញាលើកទូរស័ព្ទបានបង្កប់អត្តន័យថា Alô mãe មានន័យថា (ជំរាបសួរម៉ែ ជាភាសាអង់គ្លេស) និងត្រូវបានដាក់បញ្ចូលនៅក្នុងហ្គេមបាល់ទាត់របស់ FIFA ផងដែរ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីស៊ុតបញ្ចូលទីបានតែ១គ្រាប់ ក្នុងជ័យជម្នះលើ Chelsea កីឡាករ Jesus និងមិត្តស្រី អ្នកនាង Raiane Lima បានប្រកាសថា ពួកគេកំពុងរំពឹងថានឹងមានកូនដំបូង។ មួយសប្តាហ៍បន្ទាប់ពីការឈ្នះជើងឯក Premier League លើកទី៤ជាមួយក្លិប Man City កូនស្រីរបស់ពួកគេឈ្មោះ Helena បានកើត។
កីឡាករ Jesus និង Neymar មានស្នាមសាក់ដូចគ្នាកាលពីខែសីហា ឆ្នាំ២០១៦ ដែលជារូបភាព ក្មេងប្រុសវ័យក្មេងដែលមានបាល់ទាត់នៅក្រោមដៃដោយសម្លឹងមើលទៅលើ favela ភ្ជាប់ជាមួយនឹងក្ដីសុបិននៃភាពជោគជ័យនាពេលអនាគត៕

អត្ថបទ៖ ផា រតនា

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ