Connect with us

កីឡា

បឹងកេត ព្រៃវែង គិរីវង់ ណាហ្គាវើលដ៍ឡើងវគ្គ៨ក្រុមពានសម្តេចតេជោថ្នាក់ជាតិ

បានផុស

នៅ

ក្រុម​បាល់ទាត់​បឹងកេត គិរីវង់សុខសែន​ជ័យ ណាហ្គាវើលដ៍ និង ខេត្ត​ព្រៃវែង បាន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ លើក​ទី​១៧ ឆ្នាំ​២០២៣-២៤ បន្ទាប់​ពី​យក​ឈ្នះ​ដៃ​គូ​រៀង​ៗ​ខ្លួន​នៅ​ជើង​ទី​២។

ការ​ប្រកួត​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែ​មករា​នេះ ក្រុម​ខេត្ត​ព្រៃវែង​បាន​យក​ឈ្នះ​លើ​ក្រុម​សមាគមបាល់ទាត់​ក្រសួង​មហា​ផ្ទៃ ដោយ​លទ្ធផល ២-០ (សរុប​ពីរជើង២-១) ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ កាល​ពី​ជើងទី១ ក្រុម​ខេត្ត​ព្រៃវែង​បាន​ចាញ់​ ០-១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វេលា​ម៉ោង​៦​ល្ងាច​មាន​៣​គូ​នៅ​៣​ទី​លាន​ផ្សេង​គ្នា។ នៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ក្នុង​រាជ​ធានី​ភ្នំពេញ ក្រុម​បឹង​កេត បាន​យក​ឈ្នះ ក្រុម​សៀមរាប អេហ្វស៊ី ដោយ​លទ្ធផល ៤-០ (សរុ​ពីរ​ជើង ៥-១) បន្ទាប់​ពី​ជើង​ទី១​ស្មើ​គ្នា​១-១។

នៅ​ស្តាត​ចាស់​ក្នុង​រាជ​ធានី​ភ្នំពេញ ក្រុមគិរីវង់សុខសែនជ័យ​បាន​វាយ​បក​យក​ឈ្នះ​ ម្ចាស់ផ្ទះ​ក្រសួង​ការពារ​ជាតិ​ ដោយ​លទ្ធផល ១-២ (សរុប​ពីរ​ជើងស្មើ​គ្នា ៤-៤) បន្ទាប់​ពី​ជើង​ទី​១​នៅ​ខេត្ត​តាកែវ ក្រុម​ទ័ព​បាន​ឈ្នះ ២-៣។ ការ​ទាតបាល់​១១​ម៉ែត្រកាត់​សេចក្តី គិរីវង់​សុខ​សែន​ជ័យ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ២-៤ ដើម្បី​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក្រុម​ណាហ្គាវើលដ៍ បាន​យកឈ្នះ​​អង្គរថាយហ្គឺរ​ដោយ​លទ្ធផល ១-០ (សរុប​ពីរ​ជើង ៦-១) បន្ទាប់​ពី​ជើង​ទី១ ណាហ្គាវើលដ៍​បាន​ឈ្នះ ១-៥។

លទ្ធផល​ជើង​ទី១ ថ្ងៃទី​១៧​ ខែ​មករា ឆ្នាំ​២០២៤

  • សៀមរាប​ អេហ្វស៊ី ១-១ បឹងកេត
  • សមាគមបាល់ទាត់​ក្រសួង​មហា​ផ្ទៃ ១-០ ខេត្ត​ព្រៃវែង
  • គិរីវង់សុខសែន​ជ័យ ២-៣ ក្រសួង​ការពារ​ជាតិ
  • អង្គរថាយហ្គឺរ ១-៥ ណាហ្គាវើលដ៍

លទ្ធផល​ជើង​ទី​២ ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤

  • បឹងកេត ៤-១ សៀមរាប អេហ្វស៊ី
  • ខេត្តព្រៃវែង ២-០ សមាគម​បាល់ទាត់​ក្រសួង​មហា​ផ្ទៃ
  • ក្រសួង​ការពារ​ជាតិ ១-២ គិរីវង់សុខសែន​ជ័យ
  • ណាហ្គាវើលដ៍ ១-០ អង្គរថាយហ្គឺរ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម