កីឡា
សមាជិកសភាបារាំងអំពាវនាវឱ្យ IOC ដាក់ទណ្ឌកម្មលើអ៊ីស្រាអែល
សមាជិកសភាបារាំងចំនួន ២៦នាក់បានអំពាវនាវដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឱ្យហាមឃាត់អ៉ីស្រាអែល ចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នាពេលខាងមុខនៅទីក្រុងប៉ារីស ជុំវិញជម្លោះនៅហ្គាហ្សា។

នៅក្នុងលិខិតមួយផ្ញើជូនប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach សមាជិកសភាបារាំងចំនួន ២៦នាក់បានអំពាវនាវឱ្យអ៉ីស្រាអែលទទួលទណ្ឌកម្ម និងហាមប្រាមចូលរួមប្រកួតប្រជែងក្រោមទង់ជាតិ និងភ្លេងជាតិរបស់ខ្លួន។ សមាជិកសភាបក្សប្រឆាំងបានលើកឡើងពីការថ្កោលទោសរបស់ពួកគេចំពោះ “ឧក្រិដ្ឋកម្មសង្គ្រាមដែលមិនធ្លាប់មានពីមុនមកដែលប្រព្រឹត្តដោយអ៉ីស្រាអែល” ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។
អ្នកតំណាងរបស់បារាំងបានអំពាវនាវឱ្យអត្តពលិកអ៉ីស្រាអែល ត្រូវរងទណ្ឌកម្មដូចគ្នានឹងអត្តពលិករុស្ស៊ី និងបេឡារុស្ស ពោលគឺត្រូវប្រកួតប្រជែងដោយអព្យាក្រឹត ដូចព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុងប៉ារីសក្នុងខែកក្កដា ឆ្នាំ២០២៤។

ពួកគេក៏បានអំពាវនាវឱ្យមានការរឹតបន្តឹងរឿងទាំងនេះ ប្រសិនបើត្រូវបានអនុវត្ត ឱ្យនៅដដែលសម្រាប់រយៈពេលទាំងមូលនៃជម្លោះហ្គាហ្សា និងរហូតដល់បទឈប់បាញ់រយៈពេលវែងត្រូវបានប្រកាស។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ជនស៊ីវិលប្រហែល ១០,០០០នាក់ រួមទាំងកុមារចំនួន ៥៦០នាក់បានបាត់បង់ជីវិតដោយសារលទ្ធផលនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលជិត២ឆ្នាំ។ តួលេខគួរឱ្យព្រួយបារម្ភនេះគឺលើសពីនេះទៅទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលចំនួនអ្នកស្លាប់បន្ទាប់ពីសង្គ្រាមរយៈពេល៤ខែកំពុងខិតជិតដល់ ៤០,០០០នាក់ ដោយមានអ្នករបួសប្រមាណ ៧០,០០០នាក់ ដែលភាគច្រើនជាកុមារ។

IOC បានប្រកាសរួចហើយថា អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ក្នុងនាមជាអត្តពលិកឯករាជ្យ និងអព្យាក្រឹត ខណៈអត្តពលិកដែលបានគាំទ្រជាសាធារណៈចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននឹងត្រូវហាមឃាត់៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


