កីឡា
Luvi ក្លាយជាកីឡាករល្អ៤លើកជាប់គ្នាក្នុងចំណោម៥ប្រកួត នៅតេជោលីគ
កីឡាករឥណ្ឌូណេស៊ី Luvi Febrian Nugraha ដែលជាអ្នកផ្តាច់ដ៏ល្អរបស់ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សបានជាប់ជាកីឡាករល្អប្រចាំការប្រកួត៤លើកជាប់គ្នាក្នុងចំណោម៥ប្រកួតនៃព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាល២០២៥ ដែលទើបដំណើរការបាន២សប្តាហ៍។
ថ្ងៃបើកឆាកកាលពីទី១០ ខែមករា មិត្តរួមក្រុម ស៊ុយ ខន បានក្លាយជាកីឡាករល្អប្រចាំការប្រកួត បន្ទាប់ពីក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះ ក្រុមនគរបាលខេត្តតាកែវ ដោយលទ្ធផល ៣-០ ប៉ុន្តែ៤ប្រកួតចុងក្រោយកីឡាករល្អប្រចាំការប្រកួតសុទ្ធតែបានទៅកីឡាករ Luvi។

នៅពេលបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះ ក្រុមនគរបាលខេត្តស្វាយរៀង ដោយលទ្ធផល ៣-០ Luvi វាយផ្តាច់បាន១៨ដង។ នៅពេលបញ្ជាការដ្ឋានអង្គរក្សបានឈ្នះ ក្រុមកងពលធំអន្តរាគមន៍លេខ៣ដោយលទ្ធផល ៣-០ រូបគេវាយផ្តាច់បាន១១ដង និងប្លុកបាន២ដង។ នៅពេលក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះ ក្រុមនគរបាលខេត្តពោធិ៍សាត់ ៣-០ រូបគេវាយផ្តាច់បាន១៣ដង និងប្លុកបាន២ដង និងចុងក្រោយក្រុមបញ្ជាការដ្ឋានអង្គរក្សចាញ់ ក្រុមក្រសួងមហាផ្ទៃ ១-៣ ក៏ Luvi នៅតែបានក្លាយជាកីឡាករល្អប្រចាំការប្រកួតដោយវាយផ្តាច់បាន២៣ដង ប្លុកបាន៣ដង និងវាយសេវាបានពិន្ទុ១ដង។
Luvi បានវិលត្រឡប់ចូលរួមជាមួយក្លិបបញ្ជាការដ្ឋានអង្គរក្សជាលើទី២ ក្នុងពានរង្វាន់បាល់ទះតេជោលីគរដូវកាលទី២។ កើតឆ្នាំ២០០៤ មានកម្ពស់១.៨៨ម៉ែត្រ Luvi ជាកម្លាំងដ៏សំខាន់ដែលជួយក្រុមឈ្នះជើងឯកតេជោលីគកាលពីរដូវកាលមុន។
ក្រុមបញ្ជាការដ្ឋានអង្គរក្ស កំពុងឈរលេខ២ ដោយមាន១២ពិន្ទុ បន្ទាប់ពីឈ្នះ៤ប្រកួត និងចាញ់១ប្រកួត ខណៈក្រុមក្រសួងមហាផ្ទៃមិនទាន់ស្គាល់បរាជ័យលើយដោយឈ្នះទាំង៥ប្រកួតរក១៥ពិន្ទុពេញឈរលើកំពូលតារាង។
ការប្រកួតសន្សំពិន្ទុជុំទី១នៅសល់២ប្រកួតទៀត ដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស ត្រូវប៉ះ ក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា និងចុងក្រោយ ប៉ះ ក្រុមខ្លាំង វិសាខា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


