ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ានិងថៃរងការវាយប្រហារដោយរញ្ជួយដីកម្រិតស្រាលចំនួន៧នៅយប់មិញ
រញ្ជួយដីចំនួនប្រាំពីរលើកដែលមានកម្រិតស្រាលចាប់ពី ១.៤ ដល់ ៣.១ រ៉ិចទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការរញ្ជួយខ្លះនៅភាគខាងជើងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ខែមេសានេះ។

យោងតាមនាយកដ្ឋានអង្កេតរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ដែលមានជម្រៅចន្លោះពី ១ ទៅ១១ គីឡូម៉ែត្រ។ នាយកដ្ឋាននេះបានឲ្យដឹងថា ការរញ្ជួយដីបែបនេះ(aftershock) ជាធម្មតាមិនបណ្តាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះទេ។
ពេលវេលានៃការរញ្ជួយទាំង៧កើតឡើងនៅចន្លោះពីម៉ោង ១២:៤៤ពាក់កណ្ដាលអាធ្រាត ដល់ម៉ោង ១០:៥២ ព្រឹក ដោយមានមួយក្នុងចំណោម៧ស្ថិតនៅក្នុងស្រុក Pang Mapha ខេត្ត Mae Hong Son ប្រទេសថៃ។ ទោះបីជាមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរក៏ដោយ ក៏នាយកដ្ឋានបានណែនាំដល់សាធារណជនឱ្យបន្តធ្វើការតាមព័ត៌មានពីការរញ្ជួយតាមរយៈបណ្តាញផ្លូវការ និងស្វែងយល់អំពីនីតិវិធីសុវត្ថិភាពរញ្ជួយដី។
គួរបញ្ជាក់ថា រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រដែលបានវាយប្រហារកាលពីថ្ងៃទី២៨ខែមីនា បណ្ដាលឲ្យមនុស្សចំនួន ៥,៣៥២នាក់ស្លាប់, របួស ៧,១០៨នាក់ និងបាត់ខ្លួនចំនួន ៥៣៨នាក់ បើយោងតាម Mizzima News។ ប៉ុន្តែបើតាមក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់របបយោធា មានមនុស្ស ៣,៧២៧ នាក់បានស្លាប់, ១២៩នាក់កំពុងបាត់ខ្លួន និង ៥,១០៦ នាក់បានរងរបួស។ លើសពីនេះមនុស្សប្រមាណ ៤ ម៉ឺនកំពុងស្នាក់នៅក្នុងតង់បណ្ដោះអាសន្ន ខ្វះទឹកស្អាតដែលបង្កើននិភ័យឆ្លងជំងឺផ្សេងៗ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


