ព័ត៌មានអន្ដរជាតិ
សិស្សវិទ្យាល័យចាក់សម្លាប់សិស្សគ្នាឯងនៅបារាំង
ក្មេងស្រីជំទង់សិស្សសាលាម្នាក់បានស្លាប់ និងសិស្ស៣នាក់បានរងរបួស នៅក្នុងហេតុការណ៍វាយប្រហារចាក់សម្លាប់គ្នាក្នុងសាលារៀនឯកជនមួយ នៅភាគខាងលិចប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥ខែមេសានេះ។

ការវាយប្រហារនេះបានកើតឡើងនៅសាលាឯកជន Notre-Dame-de-Toutes-Aides ក្នុងទីក្រុង Nantes កាលពីរសៀលថ្ងៃព្រហស្បតិ៍បណ្ដាលឲ្យក្មេងស្រីសិស្សសាលាអាយុ១៥ឆ្នាំម្នាក់ស្លាប់និង៣នាក់ទៀតបានរងរបួស ត្រូវបញ្ជូនទៅមន្ទីពេទ្យ។
ហេតុការណ៍នេះបានធ្វើឲ្យសិស្សជាច្រើនភ័យស្លន់ស្លោ ដោយខ្លះត្រូវបានេជម្លៀសចេញ។ ចំពោះសិស្សវិទ្យាល័យដែលជាជនបង្កត្រូវបានគ្រូបង្រៀនឃាត់ខ្លួននៅកន្លែងកើតហេតុ ប្រគល់ឲ្យប៉ូលិស ខណៈឈ្មោះរបស់ជនសង្ស័យមិនត្រូវបានបញ្ចេញជាសាធារណៈនោះទេ។

គួរបញ្ជាក់ថាសាលានេះមានសិស្សប្រហែល ២០០០ នាក់ និងអប់រំសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់វិទ្យាល័យ។
ការវាយប្រហារដ៏សាហាវបែបនេះគឺកម្រមានណាស់នៅក្នុងសាលាបារាំង ខណៈមូលហេតុដែលនាំឲ្យមានការចាក់សម្លាប់នេះមិនត្រូវបានដឹងនៅឡើយនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់អំពីការស្លាប់ និងរបួសនៅលើX ហើយបានសរសើរគ្រូបង្រៀនដែលបានធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ។
ជាមួយគ្នានេះនាយករដ្ឋមន្រ្តីបារាំងលោក Francois Bayrou បានបញ្ជាឱ្យរឹតបន្តឹងសន្តិសុខនៅខាងក្រៅ និងខាងក្នុងសាលារៀនទូទាំងប្រទេស ក្នុងរយៈពេល ៤ សប្តាហ៍ដើម្បីទប់ស្កាត់ និងដាក់ទណ្ឌកម្មលើអំពើហិង្សាដោយកាំបិតពីក្មេងជំទង់ និងកុមារ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


