កីឡា
សហព័ន្ធបាល់ទាត់កម្ពុជា បញ្ជាក់ថាស៊ីហ្គេម ២០២៥ នេះនឹងបញ្ជូន ៣វិញ្ញាសាទៅចូលរួម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថាគ្រោងនឹងបញ្ជូនលើ ៣វិញ្ញាសាទៅចូលរួមការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅឯប្រទេសថៃ អំឡុងខែធ្នូ ខាងមុខនេះ។

លោក កែវ សារ៉េត
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យកម្ពុជាថ្មីដឹងថា នៅស៊ីហ្គេម ឆ្នាំ២០២៥ នេះសហព័ន្ធនឹងបញ្ជូន ៣វិញ្ញាសាទៅប្រកួតប្រជែង។ ទី១ វិញ្ញាសាបាល់ទាត់បុរស អាយុក្រោម ២២ឆ្នាំ ទី២ បាល់ទាត់នារី និងទី៣ បាល់ទាត់ក្នុងសាល (Futsal) ផ្នែកបុរស។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ស៊ីហ្គេម ឆ្នាំ២០២៥ វិញ្ញាសាបាល់ទាត់បុរស អាយុក្រោម ២២ឆ្នាំ នឹងចាប់ផ្ដើមប្រកួតជម្រុះក្នុងពូលពីថ្ងៃទី៣ ដល់ ១៨ ខែធ្នូ ដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស។ ចំណែកបាល់ទាត់នារីនឹងប្រកួតជម្រុះក្នុងពូលចាប់ពីថ្ងៃទី៤ ដល់ ១៧ ខែធ្នូ ដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស។ រីឯបាល់ទាត់ក្នុងសាល ផ្នែកបុរសវិញមាន ៧ប្រទេសចូលរួមដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងម្ចាស់ផ្ទះថៃ។ ចំពោះពេលវេលាប្រកួតជាក់លាក់នៅមិនទាន់ឃើញមានផ្សព្វផ្សាយនៅឡើយទេ។

ជម្រើសជាតិបាល់ទាត់នារីកម្ពុជា
បញ្ជាក់ដែរថា ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នេះកម្ពុជានឹងបញ្ជូនកីឡា ៤០ប្រភេទ ដើម្បីចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍លំដាប់អាស៊ីអាគ្នេយ៍មួយនេះ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមជាផ្លូវការចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥៕




អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


