កីឡា
ពេជ្រ សម្បត្តិ សុំចិត្តអ្នកគាំទ្រកុំឈ្លោះគ្នាចំពោះការប្រកួតរវាងរូបគេ និង សុខ ធី ខាងណាឈ្នះក៏ចំណេញខ្មែរដែរ
អ្នកប្រដាល់កំពុងល្បីឈ្មោះខ្លាំងនៅកម្ពុជា ពេជ្រ សម្បត្តិ សុំចិត្តអ្នកគាំទ្រទាំងអស់កុំឈ្លោះប្រកែកគ្នាចំពោះការប្រកួតរបស់ខ្លួនជាមួយរៀមច្បង សុខ ធី ស្រឡាញ់ចូលចិត្តខាងណាក៏ស្រឡាញ់ទៅកីឡានាំមកនូវសាមគ្គីភាព មិត្តភាព នរណាឈ្នះក៏ចំណេញខ្មែរដែរ។

កីឡាករ ពេជ្រ សម្បត្តិ
កីឡាករ ពេជ្រ សម្បត្តិ បានឲ្យដឹងថា មុនឈានដល់ការប្រកួតរវាងរូបគេ និងរៀមច្បង សុខ ធី មកដល់នេះឃើញមានអ្នកគាំទ្រទាំងសងខាងបានឈ្លោះគ្នាច្រើននៅលើបណ្ដាញសង្គមមិនថាហ្វេសបុក ឬ Tik Tok នោះទេពិសេសជជែកទៅលើលទ្ធផលជាដើម។

កីឡាករ ពេជ្រ សម្បត្តិ
សម្បត្តិ សំណូមពរដល់មហាជនអ្នកគាំទ្រទាំងអស់សូមកុំឈ្លោះគ្នាស្រឡាញ់ខាងក៏ស្រឡាញ់ទៅ ប៉ុន្តែសូមកុំឈ្លោះគ្នាបានហើយ។ កីឡាមានចាញ់ មានឈ្នះ ជារឿងធម្មតាហើយនេះគ្រាន់តែជាការសាកល្បងសមត្ថភាពថានរណាល្អជាងនរណាប៉ុណ្ណោះ។ ការប្រកួតនេះនរណាឈ្នះក៏ចំណេញខ្មែរដែរ មិនថារូបគេ ឬរៀមច្បង សុខ ធី នោះឡើយសុទ្ធតែខ្មែរដូចគ្នា។ កីឡានាំមកនូវសាមគ្គីភាព មិត្តភាពរវាងគ្នា និងគ្នា ខណៈមានតែការលើកទឹកចិត្តប៉ុណ្ណោះទើបធ្វើឲ្យកីឡាករមានការខំប្រឹងប្រែងបន្តទៀតជាជាងជេរប្រទេចនាំឲ្យប៉ះពាល់អាម្មរណ៍ទៅវិញ។

កីឡាករ សុខ ធី
បញ្ជាក់ដែរថា មុនជំនួបដណ្ដើមខ្សែក្រវាត់រវាង ពេជ្រ សម្បត្តិ និង សុខ ធី មកដល់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះគេឃើញនៅលើបណ្ដាញសង្គមមានការវិភាគផង មានការឌឺដងគ្នាផង និងមានរហូតដល់ជេរដាក់គ្នាផងដែរទៅតាមអារម្មណ៍ នៃការស្រឡាញ់គាំទ្ររបស់អ្នកតាមដានគុនខ្មែររៀងខ្លួន។ ការប្រកួតដ៏ធំ និងគូគួរឲ្យចាប់អារម្មណ៍បំផុងចំពោះអ្នកគាំទ្រប្រដាល់រវាង ពេជ្រ សម្បត្តិ និង សុខ ធី នេះនឹងធ្វើឡើងនៅសង្វៀនហង្សមាស ចាប់ពីម៉ោង ៣រសៀលតទៅ៕

កម្មវិធីប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


