កីឡា
Wirtz ស្ថិតក្នុងតារាងកីឡាករកំពូលទាំង ៥ មានតម្លៃថ្លៃបំផុតប្រចាំ Premier League បច្ចុប្បន្ន
គិតត្រឹមរដូវក្តៅឆ្នាំ ២០២៥ ខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Erling Haaland កំពុងកាន់កាប់តំណែងជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតប្រចាំ Premier League ខណៈ Florian Wirtz ទើបមកដល់លីគ អង់គ្លេស ថ្មីៗ ក៏ក្រសោបបានតំណែងជាកីឡាករមានតម្លៃថ្លៃផងដែរ។

យោងតាម Transfer Market បានបង្ហាញថា Haaland បច្ចុប្បន្ន ជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតក្នុង Premier League ពោលគឺចំនួន ២០៨.៩ លានដុល្លារអាមេរិក។ ចំណែក Bukayo Sakaka ខ្សែប្រយុទ្ធរបស់ Arsenal ឈរនៅលេខរៀងទី ២ មានតម្លៃខ្លួនចំនួន ១៧៤.១៥ លានដុល្លារអាមេរិក។
ខ្សែប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់ Florian Wirtz ដែលទើបចូលរួមជាមួយ Liverpool នៅរដូវក្តៅនេះ ស្ថិតនៅចំណាត់ថ្នាក់ទី ៣ មានតម្លៃខ្លួនចំនួន ១៦២.៥ លានដុល្លារអាមេរិក។ រីឯ Alexander Isak ខ្សែប្រយុទ្ធរបស់ Newcastle United ស្ថិតនៅលេខរៀងទី ៤ មានតម្លៃខ្លួនចំនួន ១៣៩.៣២ លានដុល្លារអាមេរិក ស្មើគ្នាជាមួយអ្នកឈរលេខ ៥ Declan Rice របស់ Arsenal។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករទាំង ៥ មានតម្លៃខ្លួនថ្លៃបំផុតប្រចាំ Premier League បច្ចុប្បន្ន៖
- Erling Haaland (Man City) មានតម្លៃខ្លួន – ២០៨.៩ លានដុល្លារអាមេរិក

- Bukayo Saka (Arsenal) – មានតម្លៃខ្លួន – ១៧៤.១៥ លានដុល្លារអាមេរិក

- Florian Wirtz (Liverpool) – មានតម្លៃខ្លួន – ១៦២.៥ លានដុល្លារអាមេរិក

- Alexander Isak (Newcastle) – មានតម្លៃខ្លួន – ១៣៩.៣២ លានដុល្លារអាមេរិក

- Declan Rice (Arsenal) – មានតម្លៃខ្លួន – ១៣៩.៣២ លានដុល្លារអាមេរិក

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Transfer Market
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


