កីឡា
Ronaldo ចង់សម្រេចគោលដៅធំមួយ ទើបបន្តនៅជាមួយក្លិប Al-Nassr ទៀត
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានទម្លាយមូលហេតុពិត នៅពីក្រោយការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្លិប Al-Nassr បន្តទៀត។

កាលពីពលថ្មីៗនេះ ក្លិប Al-Nassr បានប្រកាសជាផ្លូវការ ដោយ Ronaldo បានយល់ព្រមបន្តកិច្ចសន្យាថ្មី ក្នុងការស្នាក់នៅទឹកដី Al-Awwal Park រយៈពេល ២ រដូវកាលបន្ថែមទៀត។ យោងតាមប្រភពពី Transfer Market បានឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំនឹងក្លាយជាកីឡាករ ដែលមានប្រាក់ពលកម្មថ្លៃបំផុតលើភពផែនដី បន្ទាប់ពីការបន្តកិច្ចសន្យាថ្មីនេះ ដោយមួយខែទទួលបាន ១៧.៥ លានដុល្លារអាមេរិក ដែលស្មើនឹង ២១៦.៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្រោយពីការបង់ពន្ធរួច។
ក្រោយ Ronaldo បន្តកិច្ចសន្យាថ្មីរួចរាល់ មានការលើកឡើងថា មូលហេតុ ដែលរូបគេមិនទៅណាចោលក្លិប Al-Nassr គឺដោយសាររឿងលុយ ប៉ុន្តែប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានអះអាងថា មូលហេតុពិត ដែលគាត់សម្រេចចិត្តដាក់ប៊ិចចុះកិច្ចសន្យាថ្មីជាមួយ Al-Nassr ២ រដូវកាលទៀត គឺមានគោលដៅចង់ឈ្នះពានជាមួយក្លិបមួយនេះ។

ដកស្រង់ពាក្យសម្តីដើម Ronaldo បាននិយាយថា៖ «គោលដៅរបស់ខ្ញុំ គឺតែងតែចង់ឈ្នះពានឱ្យ Al-Nassr។ ពិតណាស់ ខ្ញុំនៅតែជឿជាក់បែបនោះ។ នេះគឺជាមូលហេតុ ដែលខ្ញុំបានបន្តកិច្ចសន្យាថ្មី ២ ឆ្នាំបន្ថែមទៀត ពីព្រោះខ្ញុំជឿជាក់ថា ខ្ញុំនឹងឈ្នះពានក្នុងប្រទេស អារ៉ាប៊ីសាអ៊ូឌីត»។
គួរបញ្ជាក់ថា Ronaldo បានចូលរួមជាមួយ Al-Nassr កាលពីខែ មករា ឆ្នាំ ២០២៣។ ក្នុងនោះ គាត់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន ៩៩ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១១១ ប្រកួត។ យ៉ាងណា រឿងដ៏សោកស្តាយមួយ គឺក្នុងរយៈពេល ២ ឆ្នាំកន្លះមកនេះ គាត់មិនទាន់បានឈ្នះពានផ្លូវការណាមួយឡើយ ជាមួយក្រុមអ្នកមានប្រចាំប្រទេស អារ៉ាប៊ីសាអ៊ូឌីត៕

អត្ថបទ៖ កុសល
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


