Connect with us

កីឡា

Onana អាចអស់កៅអីដៃទី១ ក្រោយ Man United រកឃើញអ្នកចាំទីឆ្នើម ២ នាក់ មកជំនួស

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានសម្លឹងឃើញអ្នកចាំទីឆ្នើម ២ នាក់ ជាគោលដៅនាំចូលមកពង្រឹងក្រុមនៅរដូវកាលនេះ។

Ruben Amorim និង Andre Onana
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកលោក Ruben Amorim នៅតែចង់បានអ្នកចាំទីថ្មីបន្ថែមទៀត ដើម្បីមកពង្រឹងក្រុមនៅរដូវកាលនេះ ទោះបច្ចុប្បន្ន Man United មានអ្នកចាំទីដល់ទៅ ២ នាក់រួចទៅហើយ ដូចជា Andre Onana និង Altay Bayindir។

យោងតាមប្រភពពី Sportbible បានឱ្យដឹងថា អ្នកចាំទីសញ្ជាតិ ប៊ែលហ្ស៊ិក វ័យ ២៣ ឆ្នាំ Senne Lammens គឺជាគោលដៅផ្ទេរចម្បងសម្រាប់ Man United នៅរដូវក្តៅនេះ ខណៈក្លិប Royal Antwerp របស់សមីកីឡាករ មានឆន្ទៈចង់លក់កីឡាកររូបនេះចេញក្នុងតម្លៃ ២៧ លានដុល្លារអាមេរិក។

អ្នកចាំទី Senne Lammens

ទោះបីជាយ៉ាងណា អ្នកចាំទី Senne Lammens មិនមែនជាគោលដៅតែម្នាក់របស់ Man United នោះទេ។ ក្នុងពេលជាមួយគ្នានេះ អ្នកចាំទីរបស់ Aston Villa កីឡាករ Emiliano Martinez ក៏ជាគោលដៅផ្ទេរម្នាក់ទៀតរបស់ក្លិបរហស្សនាមបិសាចក្រហមផងដែរ។

យោងតាមការអះអាងដោយ Telegraph បានឱ្យដឹងថា Man United បានកំណត់អត្តសញ្ញាណលើ Martinez ជាគោលដៅផ្ទេរម្នាក់ទៀត ប៉ុន្តែការចរចាត្រូវបានគេដឹងថា ហាក់មានភាពស្មុគស្មាញបន្តិច។ យ៉ាងណាក៏ដោយ Man United នឹងកាន់តែទទួលបានភាគរយខ្ពស់លើការផ្ទេរយកអ្នកចាំទីសញ្ជាតិ អាហ្សង់ទីន វ័យ ៣៣ ឆ្នាំ ប្រសិនពួកគេអាចបញ្ចេញខ្សែប្រយុទ្ធស្លាប Jadon Sancho ជោគជ័យ។

អ្នកចាំទី Emiliano Martinez

ផ្អែកតាមប្រភពខាងលើ បានបង្ហាញ ថា Man United ពេលនេះ កំពុងស្ថិតនៅលើផ្លូវវិជ្ជមានខ្លាំង ក្នុងការនាំយក Martinez មកកាន់ក្រុមហើយ បន្ទាប់ពីថ្មីៗនេះ Sancho ទើបព្រមព្រៀងលក្ខខណ្ឌក្នុងការផ្លាស់មកកាន់ក្លិប Aston Villa៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម