Connect with us

កីឡា

ឡៅ សៃណេត នៅតែមិនអាចឈ្នះ មហាម៉ាត់ ខណៈអ្នកគាំទ្រមួយចំនួនមិនអស់ចិត្តរឿង ៥-០

បានផុស

នៅ

ជំនួប​ដ៏​កក្រើក​តាំង​ពី​ទឹក​ទី១​ ដល់​ទឹកទី៥​ លទ្ធផល​ចុងក្រោយ​កីឡាករ​ ឡៅ​ សៃណេត​ នៅតែ​មិន​អាច​យក​ឈ្នះ​លើ​ដៃគូ​ចាស់​ មហាម៉ាត់​ ក្នុង​ជំនួប​ដណ្ដើម​ខ្សែក្រវាត់​ XTREME CAMBODIA KUN KHMER កាល​ពី​ថ្ងៃ​ទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​ហង្សមាស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ មហាម៉ាត់

គូ​សងសឹក​ និង​ដណ្ដើមខ្សែក្រវាត់​ខាង​លើ​នេះ​គឺ​មិន​បណ្ដោយ​ឲ្យ​នាទី​ដើរ​ដោយ​អត់​ប្រយោជន៍​នោះ​ឡើយ​ ពោល​តាំង​ពី​ទឹក​ទី១ ​មក​គឺ​បើក​​ការ​ប្រយុទ្ធ​គ្នា​រហូត​តែ​ម្ដង។​ ម្នាក់ៗ​ចេញ​អស់​ក្បាច់​ស្នៀត​ដែល​ខ្លួន​មាន​ហើយ​ ព្រោះ​ចង់​ឈ្នះ​ខ្សែក្រវាត់​ផង​ និង​ដណ្ដើម​កេរ្តិ៍ឈ្មោះ​ពី​គ្នា​ជាថ្មីទៀត។​

យ៉ាងណា​ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង ​៥ទឹក​ ចៅក្រម​ដាក់​ពិន្ទុ​មើល​ឃើញ​ថា​ជ័យជម្នះ​បានទៅ​កីឡាករ​អាហ្វនីស្ថាន​ មហាម៉ាត់​ ដដែល។​ ដូច្នេះ​ការ​ខំប្រឹង​ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​របស់​ ឡៅ​ សៃណេត​ នៅ​តែ​មិន​ទាន់​ឈ្នះ​សងសឹង​លើ​ មហាម៉ាត់​ វិញ​បាន។​

កីឡាករ​ មហាម៉ាត់

ក្រោយ​បញ្ចប់​ការ​ប្រកួត​គេ​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​មាន​ការ​ជជែក​វែកញែក​គ្នា​ច្រើន​អំពី​លទ្ធផល​ចៅក្រុម​សម្រេច​ឲ្យ​ មហាម៉ាត់​ ឈ្នះ​ដោយ​លទ្ធផល​ ៥-០ អំឡុង​ពេល​នោះ។​ អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​យល់​ត្រង់​ចំណុច​ នៃ​ចៅក្រម​សម្រេចឲ្យ​​ចាញ់​ដោយ​ឯកច្ឆន្ទ​ទើប​មាន​ការ​ជជែក​វែកញែក​អំពី​លទ្ធផល​របស់​ សៃណេត។​

កីឡាករ ឡៅ សៃណេត

ជាមួយ​គ្នា​នោះ​លោក​ ឡៅ​ ស៊ីណាត​ ដែល​ជា​ពូ​បង្កើត​របស់​ ឡៅ​ សៃណេត​ បាន​ស៊ែ​រូបភាព​ នៃ​ការ​ប្រកួត​របស់​ក្មួយអម​ដោយ​សំណេរ​ថា​ «កីឡា​មាន​តែ​ប៉ុណ្ណឹង​ បើ​មិន​ឈ្នះ​ គឺ​ចាញ់»។​ លោក​ក៏បាន​បក​ស្រាយ​ខ្លះ​ដែរ​អំពីលទ្ធផល​ចៅក្រុម​​ឲ្យចាញ់​​ ៥-០​ នេះ​ថា​ដោយ​សារ​តែ​ចៅក្រមដាក់​ពិន្ទុ​​ទាំង​៥ ​មើល​ឃើញ​ថា​ចាញ់ដូច​ៗ​គ្នា​ទើប​ចេញ​លទ្ធផល​មក​បែប​នេះ។​

កីឡាករ ឡៅ សៃណេត

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឡៅ​ សៃណេត​ បាន​ចាញ់​កីឡាករ​ មហាម៉ាត់​ ចំនួន​ ២លើក​ហើយ​ក្នុង​ជំនួប​ដណ្ដើមខ្សែក្រវាត់​។​ លើក​ទី១​ ខ្សែក្រវាត់​ DAZZ ចាញ់​ដោយ​អាជ្ញាកណ្ដាលបញ្ឈប់​ក្នុងទឹក​ទី៤​ កាល​ពីថ្ងៃ​ទី៣​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​ TV5។​​ លើក​ទី២​ ខ្សែក្រវាត់​ XTREME CAMBODIA KUN KHMER ចាញ់​ដោយ​ពិន្ទុ​ កាល​ពី​ថ្ងៃ​ទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​ហង្សមាស​៕​

ខ្សែក្រវាត់​ DAZZ ដែល​ឈ្នះ​ សៃណេត​ លើក​ទី១​ នៅ​ TV5

អត្តបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម