កីឡា
FIFA បង្ហាញការភ្ញាក់ផ្អើលជាថ្មីពី កីឡាករជាប់ជម្រើសជាតិម៉ាឡេស៊ី ៧នាក់សុទ្ធតែក្លែងបន្លំ
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបង្ហាញពីប្រភពដើមនៃកីឡាករបរទេសជាប់ជម្រើសជាតិម៉ាឡេស៊ី ៧ នាក់ សុទ្ធតែក្លែងបន្លំឯកសារ។
កាលពីល្ងាចមិញ (ថ្ងៃទី៦ ខែតុលា) FIFA បានបង្ហាញពីការស្រាវជ្រាវប្រភពសំបុត្រកំណើតនៃជីដូន ជីតារបស់កីឡាករបរទេស ៧ នាក់ ដែលបានជាប់ជម្រើសជាតិម៉ាឡេស៊ី គឺមិនមែនមានកំណើតនៅប្រទេសម៉ាឡេស៊ីទេ ប៉ុន្តែសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី បានដាក់ជីដូនជីតារបស់ពួកគេកើតនៅប្រទេសម៉ាឡេស៊ី។

ទន្ទឹមជាមួយគ្នានេះ សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានបញ្ជាក់ជាផ្លូវការថា ខ្លួននឹងប្តឹងជំទាស់ពីការសម្រេចរបស់ FIFA។ ខ្លួន នឹងដំណើរការស្របច្បាប់គ្រប់ទម្រង់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួន។ ពួកគេបានសង្កត់ធ្ងន់ថា FIFA គ្មានភស្តុតាងច្បាស់លាស់សម្រាប់ការគាំទ្រដល់ការចោទប្រកាន់លើខ្លួន។
ករណីកីឡាករជម្រើសជាតិម៉ាឡេស៊ី ៧ នាក់ត្រូវបានធ្វើការស៊ើបអង្កេត បន្ទាប់ពីម៉ាឡេស៊ី បានឈ្នះវៀតណាម ដោយលទ្ធផល ៤-០ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងវគ្គជម្រុះជើងឯកអាស៊ី 2027 AFC Asian Cup Qualifiers។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានរកឃើញថា ដើមកំណើតរបស់ ជីដូនជីតារបស់កីឡាករក្លែងក្លាយ។ តាមពិតដើមកំណើតរបស់ជីដូនជីតានៅប្រទេសអាហ្សង់ទីន អេស្ប៉ាញ ប្រេស៊ីល និង ហូឡង់ គឺមិនមែនកើតនៅម៉ាឡេស៊ីទេ។ FIFA បញ្ជាក់ថា ដូច្នេះ គ្មានកីឡាករណាម្នាក់ក្នុងចំណោម ៧ នាក់នោះមានសិទ្ធិតំណាងឲ្យជម្រើសជាតិម៉ាឡេស៊ីឡើយ។
ឥឡូវ ករណីនេះកំពុងដំណើរការបន្ត ហើយអាចឈានដល់ទៅដល់តុលាការអាជ្ញាកណ្តាលកីឡា (CAS)។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក៏នឹងពិនិត្យមើលជុំវិញករណីនេះបន្ថែមទៀត ថាតើម៉ាឡេស៊ីបំពានលើច្បាប់យ៉ាងណា៕
ចាប់តាំងពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានបង្ហាញករណីជាសាធារណៈកាលពីចុងខែកញ្ញា ឆ្នាំ ២០២៥ កីឡាករទាំង ៧ នាក់មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ី និងក្លិបរបស់ពួកគេទេ។ FIFA បានពិន័យកីឡាករម្នាក់ៗជាប្រាក់ ២៥០០ដុល្លារ និងមិនឲ្យមានសកម្មភាពបាល់ទាត់រយៈពេល ១២ ខែ ហើយសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី ត្រូវបានពិន័យជាប្រាក់ជាង ៤៣ម៉ឺនដុល្លារ។
កីឡាករទាំង៧នាក់
- កីឡាករ Gabriel Felipe Arrocha (នៅក្លិប Unionistas អេស្ប៉ាញ)
- កីឡាករ Facundo Tomás Garcés (នៅក្លិប Deportivo Alavés អេស្ប៉ាញ)
- កីឡាករ Rodrigo Julián Holgado (នៅក្លិប América de Cali កូឡុំប៊ី)
- កីឡាករ Imanol Javier Machuca (នៅក្លិប Atlético Vélez Sarsfield អាហ្សង់ទីន )
- កីឡាករJoão Vitor Brandão Figueiredo (នៅក្លិប Johor Darul Ta’zim ម៉ាឡេស៊ី)
- កីឡាករ Jon Irazábal Iraurgui (នៅក្លិប Johor Darul Ta’zim ម៉ាឡេស៊ី)
- កីឡាករ Hector Alejandro Hevel Serrano (នៅក្លិប Johor Darul Ta’zim ម៉ាឡេស៊ី)

ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


