Connect with us

កីឡា

តើអ្នកលេង​គុនខ្មែរ ៦រូប អាចផ្តួលម្ចាស់​ផ្ទះ​​ចិន​បាន​ទេ ក្នុង​មហា​ព្រឹត្តិការណ៍  Krud Kun Khmer To China 2 ល្ងាច​នេះ?

បានផុស

នៅ

ថ្ងៃនេះជាថ្ងៃដែលអ្នកគាំទ្រគុនខ្មែរ ដែលទន្ទឹងរង់ចាំទស្សនា បានមកដល់ហើយ ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ គឺការប្រកួតប្រដាល់សង្វៀន គ្រុឌ គុនខ្មែរ នៅប្រទេសចិន “Krud Kun Khmer To China 2!” កីឡាករ កីឡាការិនី គុនខ្មែរ ៦រូប បានត្រៀមរួចរាល់ហើយ បន្ទាប់ពីការថ្លឹងគីឡូបានបញ្ចប់ ហើយថ្ងៃនេះក៏ជាកាត់សេចក្តីផងដែរថា អ្នកណាជាជើងខ្លាំងនៅសង្វៀន​ពិត​ប្រាកដ។

ក្របីព្រៃ ពេជ្រ សម្បត្តិ. នាគរាជឆ្លងភព ពេជ្រ អទិទេព. ខ្លាលាក់ចង្កូម ឡៅ ចិត្រា. កណ្តាប់ដៃយក្ស មឿន សុខហ៊ុច.ចចកភ្នំ អេ យ៉ានុត និងឥន្ទ្រីជាយដែន រិទ្ធ វ៉ាន់និច តើអ្នកទាំង៦ អាចផ្តួលកីឡាករ កីឡាការិនី​ម្ចាស់​ផ្ទះ​ចិន​ដើម្បី​ទទួល​បាន​ជ័យជម្នះមកជូនអ្នកគាំទ្រកម្ពុជា​បានឬទេ? មានតែរង់ចាំទស្សនាទាំងអស់គ្នា តែប៉ុណោះទើបដឹងនៅលទ្ធផលការប្រកួត​ដ៏​អស្ចារ្យ​មួយនេះ។

ព្រឹត្តិការណ៍​គ្រុឌ​គុន​ខ្មែរ​ដ៏​ធំ​ជា​លើក​ទី​២ នៅ​ប្រទេស​ចិន​នេះ ស្រប​ពេល​ដែល​គុន​ខ្មែរ​កំពុង​ពង្រីក​ខ្លួន​កាន់​តែ​ធំ​ទូលាយ​នៅ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ផ្សេងៗ។ ជា​ពិសេស ចិន បាន​បើក​ក្លិប​បណ្តុះ​បណ្តាល​គុន​ខ្មែរ​ជា​ច្រើន។ ដូច្នេះ​រួម​គ្នា​ផ្សព្វផ្សាយគុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ និង​​​ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនី ជាមួយគ្រុឌ​ ទាំង​អស់​គ្នា​។

ចូលរួមទស្សនាព្រឹត្តិការណ៍ប្រដាល់ សង្វៀន គ្រុឌ គុនខ្មែរ “Krud Kun Khmer To China 2!” ជួប​គ្នា​វេលាម៉ោង ៦:០០ល្ងាចតទៅ នៅ​ទីតាំងប្រកួត: ខេត្តស៊ីឆ័ន ទីក្រុងឆឹងទូ ប្រទេសចិន ​ដែល​នឹង​មានការផ្សាយផ្ទាល់លើផេក Krud Beer, Krud Energy, VBL Sports, VBL Keila និងទូរទស្សន៍ BTV News ព្រម​ទាំង​ផេក BTV News។

គាំទ្រគុនខ្មែរជាមួយគ្រុឌ!
គ្រុឌ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម