ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយក្រុម SP Falcons ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ
គ្រូបង្វឹករបស់ក្រុម SP Falcons លោក Arthur Ferreira បានលើកឡើងអំពីកត្តាអាកាសធាតុ និងការបាត់បង់កីឡាករសំខាន់ម្នាក់របស់ក្រុម ជាហេតុផលធំ ដែលជះឥទ្ធិពលលើការចាញ់របស់ក្រុមលោកទល់នឹង ព្រះខ័នរាជស្វាយរៀង។
លោក Arthur Ferreira ថាក្រុមព្រះខ័នរាជស្វាយរៀងទម្រង់លេងមិនសូវខុសពីឆ្នាំមុននោះទេ ប៉ុន្តែអ្វីដែលប្លែកនោះគឺមានកីឡាករបរទេសល្អៗខ្លាំងដែលធ្វើឲ្យក្រុមរបស់លោកពិបាកក្នុងការប្រកួតបើកឆាកនេះ។
គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey សរសើរកូនក្រុមថ្ងៃនេះលេងតាមផែនការ ដែលបានរៀបចំ ប៉ុន្តែក្រោយការប្រកួត លោកចង់ឱ្យកូនក្រុមកែប្រែចំណុចមួយ ត្រង់ចំណុចចលនារត់ចូលប្រអប់។
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះដោយលទ្ធផល ៣-០ លើក្រុមរបស់ប្រទេសម៉ុងហ្គោលី SP Falcons ថ្ងៃបើកឆាកពូល D
គ្រូបង្វឹករបស់ក្លិប SP Falcons FC លោក Arthur Ferreira, គ្រូបង្វឹកក្លិប Manila Digger FC លោក Kim Versales និងគ្រូបង្វឹកក្លិប Ezra FC លោក Byungsoo Na សុទ្ធតែចាត់ទុកក្លិបម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ហាក់មានប្រៀប ៣ ចំណុចលើក្រុមភ្ញៀវមកពី ម៉ុងហ្គោលី SP Falcons ក្នុងការប្រកួតបើឆាកពូល D នៃពានរង្វាន់ក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League នៅថ្ងៃទី អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ នេះ។